នៅក្នុងជីវិតប្រចាំថ្ងៃនេះ មនុស្សយើងម្នាក់ៗ ច្បាស់ជាមានរឿងរ៉ាវដែលត្រូវគិត ធ្វើឱ្យស្មុគស្មាញខ្លាំងណាស់ ហើយក៏មានរឿងខ្លះ វាពិតជាធ្វើឱ្យចិត្តនេះកើតទុក្ខ មិនមានភាពល្អប្រសើរ ថ្ងៃណាក៏ជាថ្ងៃអារម្មណ៍តានតឹងដែរ។ យ៉ាងណាមិញ ១១ចំណុចខាងក្រោមនេះ នឹងជួយឱ្យជីវិតរបស់អ្នក ប្រែមកជាល្អ ស្រស់បំព្រង ប្រសើរឡើងវិញជាក់ជាមិនខាន។
១. សាងទំនាក់ទំនងល្អនៅក្នុងសង្គម និងមនុស្សជុំវិញខ្លួន
មនុស្សគឺជាសត្វសង្គម។ យើងទាំងអស់គ្នាចូលចិត្តជាផ្នែកមួយនៃអ្វីមួយ។
ចូលចិត្តនៅជាមួយមនុស្សដែលមានជំនឿដូចគ្នា រសជាតិនិយមស្រដៀងគ្នា ចំណង់ចំណូលចិត្តដូចគ្នា តែយ៉ាងណាក៏ដោយ កុំឱ្យជ្រុលជ្រួសពេក យើងអាចសាងទំនាក់ទំនងល្អជាមួយមនុស្សជុំវិញខ្លួន សាងទំនាក់ទំនងឱ្យល្អនៅក្នុងសង្គម តែកុំជឿជាក់ លង់ខ្លួនប្រាណ រហូតដល់ភ្លេចការពារខ្លួនឯង។
២. សាកល្បងអ្វីដែលថ្មី
ធ្វើអ្វីមួយដែលពិបាកចិត្តអ្នក ដូចជាអ្វីដែលអ្នកធ្លាប់ខ្លាច...បើកចិត្តទទួលយកការខកចិត្តដែលអ្នកមាន។ ប្រហែលជាអារម្មណ៍របស់យើងម្នាក់ឯង.. ពិតទេ? វាត្រូវបានធានាថាជាបទពិសោធន៍ដែលអ្នកនឹងមិនអាចបំភ្លេចបាន។
៣. ហ៊ុំព័ទ្ធដោយមនុស្សវិជ្ជមាន
ពាក្យល្អ ដំបូន្មានល្អ សុវត្ថិភាព និងភាពកក់ក្តៅ... តាមពិតទៅវាមិនពិបាករកទេ បើអ្នកជ្រើសរើស... អ្វីដែលលើកទឹកចិត្តយើង ហើយមិនរំខានអ្នកណានោះទេ ចូរធ្វើទៅ មិនខុសនោះឡើយ។
៤. រីករាយសប្បាយចិត្តឱ្យបានច្រើន
ប្រសិនបើអ្នកស្គាល់ក្មេងជំទង់មកពីបរទេស ដែលតែងតែប្រើជីវិតរស់នៅដោយខ្លួនឯង ឬមានកម្រិតមួយនៃស្ថិរភាពក្នុងជីវិត អ្នកនឹងឃើញថា "គាត់ធ្វើការយ៉ាងលំបាក ប៉ុន្តែការធ្វើដំណើរកាន់តែពិបាក!” ដូចពាក្យថា ខំប្រឹង តស៊ូ ជម្នះ ... ដើម្បីធ្វើការ សន្សំលុយឱ្យបានច្រើន ទុកសម្រាប់ពេលសម្រាក លម្ហែ ឱ្យជីវិតបានរីករាយសប្បាយចិត្ត។
៥. មានចិត្តទូលាយ
មនុស្សចិត្តទូលាយយ៉ាងណាក៏ដោយ ក៏ត្រូវតែមានហេតុផល និងយល់ការដែរ។ បើមិនដូច្នេះទេ វានឹងក្លាយជាយើងដែលសំណាងអាក្រក់...មនុស្សចិត្តទូលាយត្រូវបានគ្រប់គ្នាចូលចិត្តរួចហើយ។ ងាយស្រួលចូលទៅជិត ហើយមើលទៅរួសរាយរាក់ទាក់ មនុស្សចិត្តទូលាយ មានតែអ្នកគោរពស្រឡាញ់តែប៉ុណ្ណោះ។
៦. កុំងប់ងល់ នឹងការចាញ់ឈ្នះអ្នកដទៃ
ពាក្យថា "ខ្ញុំអាចធ្វើបាន គ្មានអ្វីដែលខ្ញុំធ្វើមិនបាន" វាជាឃ្លាល្អសម្រាប់ជម្រុញចិត្តគំនិត និងសមត្ថភាពយើងឱ្យខិតខំ កុំបោះបង់ ប៉ុន្តែយ៉ាងណាក៏ដោយ អ្នកក៏មិនគួរខំទាំងទទឹងទិស ខំដោយមិនមើលមុខក្រោយ ឬចង់តែឈ្នះ ដោយមិនមើលស្ថានការណ៍នោះដែរ។
៧. រៀនរីករាយសប្បាយចិត្ត ជាមួយនឹងសមិទ្ធផលតិចតួច
មិនថាយើងធ្វើអ្វី ទទួលបានលទ្ធផលធំ ឬតូចនោះទេ ត្រូវចេះរីករាយ សប្បាយចិត្តនឹងលទ្ធផលទាំងនេះ ព្រោះវាកើតពីការខិតខំ និងការតាំងចិត្តរបស់យើង។ មិនថាតិច ឬច្រើន ក៏វាជាលទ្ធផលដែលទទួលបានរួចទៅហើយ។
៨. កំណត់គោលដៅជីវិត
គោលដៅពិត នឹងធ្វើឱ្យជីវិតយើងមានភាពនឹងន យើងនឹងមិនវង្វេងវង្វាន់នឹងអ្វីឡើយ ព្រោះយើងបានផ្ដោត និងកំណត់គោលដៅនៃជីវិតរបស់យើងរួចហើយ ដូច្នេះ អ្វីដែលយើងមាន គឺធ្វើយ៉ាងណា ត្រូវបន្តទៅរកគោលដៅដែលខ្លួនបានកំណត់។
៩. កុំខ្លាចក្នុងការចាប់ផ្ដើម
មែនហើយ រាល់ការចាប់ផ្ដើមវាមិនមែនជារឿងងាយស្រួលនោះឡើយ តែយ៉ាងណាក៏ដោយ រាល់ភាពជោគជ័យ គឺត្រូវការការចាប់ផ្ដើមជាមុនសិន ដូច្នេះហើយ កុំខ្លាចនឹងចាប់ផ្ដើម កុំរារែក ពិបាកមុន នឹងបានស្រណុក និងសប្បាយចិត្តទៅថ្ងៃក្រោយ។
១០. វិនិយោគលើខ្លួនអ្នកឱ្យបានច្រើនតាមដែលអ្នកអាចធ្វើបាន
គួរចេះវិនិយោគលើខ្លួនឯងឱ្យបានច្រើន ផ្គាប់ តម្រូវចិត្តខ្លួនឯងឱ្យសប្បាយចិត្ត យើងខំ យើងប្រឹង តែមិនត្រូវរិះថាំចំពោះខ្លួនឯងនោះឡើយ ឱ្យតែយើងចេះស្រឡាញ់ខ្លួនឯង ចេះផ្គាប់ខ្លួនឯង យើងក៏នឹងសប្បាយចិត្ត ផ្លូវចិត្តក៏បានប្រសើរជាងមុនផងដែរ។
១១. ញញឹមឱ្យបានញឹកញាប់
មនុស្សដែលទឹកមុខក្រញ៉ូវ កុំថាឡើយក្ដីសុខ សូម្បីតែហុងស៊ុយ ទាក់ទាញសំណាងក៏គ្មានដែរ។ ដូច្នេះហើយ ត្រូវចេះផ្ដល់ស្នាមញញឹមឱ្យខ្លួនឯងឱ្យបានច្រើន ញញឹមកាន់តែច្រើន ជីវិតរឹតតែមានន័យ៕
អត្ថបទ ៖ Knongsrok / Knongsrok