(វីដេអូ) មិន​ដឹង​ប៉ុន្មាន​ខែ​ទេ​សារ​នេះ! Neymar ​លើក​ដាក់​ប្រង់កា​សែង​ចេញ​ភ្លាមៗ ក្រោយ​របួស​ក​ជើង​ធ្ងន់ធ្ងរ

នៅ​ការ​ប្រកួត​រវាង​ក្លឹប​បារាំង Paris Saint-Germain និង St Etienne មុន​នេះ ដ្បិត​បើ​បញ្ចប់​ក្រោម​លទ្ធផល​ដែល​ក្រុម​លោក Mauricio Pochettino យក​ឈ្នះ ៣-១ តែ​សោកស្តាយ​ខាង​ក្រុម​របស់​លោក បាន​បាត់បង់​កីឡាករ​សំខាន់ Neymar Jr ដែល​របួស​ធ្ងន់ធ្ងរ​នៅ​ផ្នែក​ក​ជើង។

262421240_369086421685522_3778720256786011409_n

មិន​ច្បាស់​ថា​ស្ថានភាព​នេះ នឹង​ត្រូវ​ទាមទារ​ពេលវេលា​សម្រាក​ប៉ុន្មាន​ខែ​នោះ​ទេ តែ​គេ​ជឿជាក់​ថា នឹង​មិន​ក្រោម​ខ្ទង់ ១ ខែ​ឡើយ។ បញ្ជាក់​ថា​ប្រកួត​មុន​នេះ ក៏​ជា​ការ​បង្ហាញ​ខ្លួន​លើក​ដំបូង​នៃ​ខ្សែ​ការពារ​ Sergio Ramos និង​ការ​ Assist ៣ លើក ឬ Hat-Trick ចេញ​ពី​ថ្វី​ជើង​របស់ Messi ផង​ដែរ៕

ទស្សនា​វីដេអូ​ខាង​ក្រោម៖