Ronaldo មាន​មហិច្ឆតា​ចង់​លើ Messi រឿង​នេះ​សិន ទើប​ព្រម​ចូល​និវត្ត​ពី​បាល់ទាត់

តារា​ឆ្នើម Cristiano Ronaldo បាន​ប្រកាន់​គោលជំហរ​ លើ​ភាព​ជោគជ័យ​មួយ ដោយ​ចង់​នាំ​មុខ​ទៅ​លើ​គូ​ប្រជែង​គឺ Lionel Messi មុន​នឹង​លោក​ប្រកាស​ព្យួរ​ស្បែក​ជើង​ពី​អាជីព​ជា​កីឡាករ​បាល់ទាត់។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​នាយក​ជាន់​ខ្ពស់​នៃ​ស្ថាប័ន France Football លោក Pascal Ferre។

26soccer Ballondor ArticleLarge

Messi Ballon Dor

នោះ​គឺ​កីឡាករ​ព័រទុយហ្គាល់ ចង់​លើក​ពាន​រង្វាន់ Ballon d'Or ច្រើន​ជាង​កីឡាករ​អាហ្សង់ទីន ខណៈ​ដែល​បច្ចុប្បន្ន​ Ronaldo ទទួល​បាន ៥ លើក តិច​ជាង ១ លើក​ធៀប​នឹង Messi។ លើក​ចុង​ក្រោយ​សម្រាប់ CR7 ដែល​បាន​ឈ្នះ​ពាន​ឯកត្តជន​ខាង​លើ គឺ​នៅ​ឆ្នាំ ២០១៧ រី​ឯ M10 នៅ​ឆ្នាំ ២០១៩ ខណៈ ២០២១ មិន​ទាន់​រក​ម្ចាស់​ជា​នរណា​នៅ​ឡើយ។

Ronaldo

តាម​រយៈ​ការ​បញ្ជាក់​ពី​លោក Ferre និយាយ​ប្រាប់​ទៅ New York Times៖ "Ronaldo គេ​មាន​មហិច្ឆតា​ធំ​មួយ នោះ​គឺ​ចង់​ចូល​និវត្ត ដោយ​បាន​ឈ្នះ Ballon d'Or ច្រើន​ជាង Messi ខ្ញុំ​បាន​ដឹង​រឿង​នេះ ព្រោះ​គេ​បាន​ប្រាប់​វា​មក​កាន់​ខ្ញុំ"។ បញ្ជាក់​ថា ព្រឹត្តិការណ៍​ប្រកាស​ពាន​ខាង​លើ នៅ​ឆ្នាំ ២០២១ នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ២៩ ​វិច្ឆិកា៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក