និយាយចំពោះអ្នកមាន ពេលមានលុយ គេមិនសូវកាន់លុយ ឬយកលុយទៅសន្សំក្នុងធនាគារឡើយ តែផ្ទុយទៅវិញ គេចូលចិត្តយកលុយទៅវិនិយោគលើ៤ចំណុចខាងក្រោមនេះ។
១. វិនិយោគលើសមត្ថភាពផ្ទាល់ខ្លួន
ពេលអ្នកមានលុយ ត្រូវវិនិយោគលើសមត្ថភាពខ្លួនឯងជាមុនសិន ព្រោះនេះនឹងជួយឱ្យអ្នករកលុយបានច្រើនបន្ថែមទៀតនៅថ្ងៃអនាគត។ អ្នកគួរតែវិនិយោគលុយក្នុងការសិក្សា ពង្រឹងសមត្ថភាពវិជ្ជាជីវៈរបស់អ្នក ដើម្បីជួយអ្នកឱ្យក្លាយជាមនុស្សម្នាក់ដែលកាន់តែអស្ចារ្យ និងមានទេពកោសល្យ។ នៅពេលដែលអ្នកមានចំណេះដឹង និងបទពិសោធន៍ វាគ្រាន់តែជាបញ្ហានៃពេលវេលាមុនពេលដែលអ្នករកលុយបានច្រើន។
វិនិយោគលើជំនាញខ្លួនឯង ពីការទំនាក់ទំនង ការលក់ ភាសាបរទេស ព័ត៌មានទូទៅ ចំណេះដឹងផ្សេងៗ ... អ្វីដែលអ្នកគិតថាមានប្រយោជន៍ ហើយល្អ វាច្បាស់ជាប្រមូលនូវប្រាក់ចំណូល និងប្រយោជន៍ជាច្រើនត្រឡប់មកឱ្យអ្នកវិញ។
២. ស្វែងរកឱកាសអាជីវកម្មរកលុយ
ចាប់ផ្តើមដោយការបង្កើនប្រាក់ចំណូលរបស់អ្នក។ អ្នកអាចវិនិយោគលើអាជីវកម្ម ឬវិនិយោគលើទីផ្សារដែលអ្នកប្រាកដថានឹងទទួលបានផលចំណេញសម្រាប់អ្នក។ អ្នកអាចសម្ដៅលើការវិនិយោគលើមាស ប្រាក់ដុល្លារ អចលនទ្រព្យ ឬអាជីវកម្មដែលអ្នកដឹងច្បាស់។ ចាស់ៗតែងនិយាយថា "មិនធ្វើវិនិយោគ មិនអាចក្លាយជាអ្នកមានទេ"។ ដូច្នេះហើយ បើអ្នកចង់ក្លាយជាអ្នកមាន អ្នកត្រូវតែវិនិយោគ និងរកស៊ីឱ្យបានច្បាស់លាស់ ទើបមានឱកាសក្លាយជាអ្នកមាន។
ការក្លាយជាអ្នកមានជាមួយនឹងការវិនិយោគផ្សេងៗគ្នាជាច្រើន ដើម្បីការពារខ្លួនអ្នកពីហានិភ័យនៃសង្គម។ ប្រសិនបើអ្នកគ្រាន់តែចង់ដាក់ប្រាក់នៅក្នុងធនាគារ ដើម្បីបានការប្រាក់ អ្នកមិនអាចក្លាយជាអ្នកមានបានឡើយ។
៣. វិនិយោគលើសុភមង្គលផ្ទាល់ខ្លួន
ពេលមានលុយកុំរិះថាំក្នុងការចំណាយបន្តិចបន្តួច ដើម្បីផ្តល់សុភមង្គលដល់ខ្លួនឯង និងមនុស្សជុំវិញខ្លួន។ មិននឹកស្មានថា ហេតុអ្វីបានជាមានមហាសេដ្ឋីច្រើនម្លេះ ដែលចូលចិត្តធ្វើកិច្ចការសប្បុរសធម៌ ព្រោះពេលសល់ច្រើន ការចំណាយបែបនេះ នឹងនាំសេចក្តីសុខដល់អ្នកដទៃ ក៏នាំឱ្យខ្លួនមានសេចក្តីសុខដែរ។ កុំទុកតែលុយហើយធ្វើខ្លួនជាទាសកររបស់វា។
ព្រោះលុយមានន័យតែពេលដែលគេចរាចរ និងចាយតែប៉ុណ្ណោះ។ ហើយលុយដែលនៅកន្លែងមួយនឹងមិនមែនជាលុយឆ្លាតនោះទេ។ ការនិយាយនោះមិនមែនមានន័យថាអ្នកនឹងចំណាយទាំងអស់ មិនបាច់សន្សំពេលឈឺនោះ គឺខុសទាំងស្រុង។ អ្នកគួរតែថ្លឹងថ្លែងការសន្សំ និងចំណាយ ដើម្បីជីវិតរីករាយ។
៤. វិនិយោគលើសុខភាពរបស់អ្នក
ការរកលុយ គឺដើម្បីរីករាយនឹងជីវិត ប៉ុន្តែអ្នកមិនត្រូវភ្លេចរឿងមួយនេះឡើយ នោះគឺ សុខភាព សុខភាព គឺជារឿងសំខាន់បំផុត។ បើអ្នកឈឺ មានផ្ទះតែចូលពេទ្យជាញឹកញាប់ អ្នកមិនសប្បាយចិត្តទេ។ អ្នកគួរតែវិនិយោគលើសុខភាពរបស់អ្នក ព្រោះសុខភាពគឺជាទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លៃបាន ដែលគ្មានលុយអាចទិញបាន៕
ប្រភព ៖ Phunutoday / Knongsrok