មិន​ចាំ​បាច់​ដល់​ផុត​កុងត្រា Ronaldo នឹង​ដើរ​ចេញ​ពី Man Utd ប្រសិន​រឿង​នេះ​កើត​ឡើង

តាម​ថា​សុពលភាព​កុងត្រា​របស់ Cristiano Ronaldo ជាមួយ​ក្លឹប​បិសាច​ក្រហម Man Utd នឹង​ត្រូវ​ផុត​នៅ​ចុង​ខែ​មិថុនា ឆ្នាំ ២០២៣ តែ​យ៉ាង​ណា​ការ​ចាកចេញ​របស់​កីឡាករ​ព័រទុយហ្គាល់ ក៏​មាន​ភាគរយ​អាច​នឹង​កើត​ឡើង​មុន​ផង​ដែរ ប្រសិន​ណា​តំណែង​ Top 4 របស់​ក្លឹប មិន​អាច​រក្សា​បាន។

Pjimage

1_GettyImages 1351732063

ជា​ការ​ពិត​បិសាច​ក្រហម ដែល​ដឹកនាំ​ដោយ​លោក Ole Gunnar Solskjaer រដូវ​កាល​នេះ ធ្វើ​មិន​សូវ​បាន​ល្អ​នោះ​ទេ ដោយ​គិត​ត្រឹម​ជុំ​ទី ១១ ពួក​គេ​ឈរ​លេខ ៦ ក្នុង​តារាង ចាញ់ ៥ ពិន្ទុ​ធៀប​នឹង​ក្រុម​ Top 4 គឺ Liverpool។ ទៅ​មើល​ស្ថិតិ​របស់ CR7 ក៏​រាប់​ថា​ល្អ​គួរសម ដោយ​ ១២ ប្រកួត រក​បាន ៩ គ្រាប់ តែ​យ៉ាង​ណា​បើ​ការ​លេង​របស់​ក្រុម​នៅ​បន្ត​ធ្លាក់​ចុះ នោះ​លោក​ក៏​មិន​អាច​បន្ត​នៅ​ត​ទៅ​ទៀត​ដែរ។

បើ​តាម​សារព័ត៌មាន The Express ចុះ​ផ្សាយ​ថា Ronaldo បាន​ឲ្យ​សញ្ញា​ព្រមាន​ទៅ​កាន់​ក្លឹប​ម្ចាស់ដី Old Trafford ហើយ ថា​ប្រសិន​ណា​បញ្ចប់​រដូវ​កាល ២០២១/២២ ក្រុម​មិន​អាច​រក្សា​ចំណាត់ថ្នាក់ Top 4 ទទួល​បាន​កៅអី​លេង​នៅ UEFA Champions League ទេ​នោះ លោក​នឹង​ជ្រើសរើស​ផ្លូវ​បែក​មុន​អស់​កុងត្រា។

Skysports Cristiano Ronaldo_5509099

ប្រភព​ពុំ​បាន​បញ្ជាក់​ឡើយ ថា​តារា​ឆ្នើម​វ័យ ៣៦ ឆ្នាំ នឹង​ជ្រើសរើស​ការ​ផ្ទេរ​ទៅ​ក្លឹប​ថ្មី​ណា​មួយ​នៅ​ពេល​ខាង​មុខ។ តែ​តាម​ដឹង​ ប្រសិន CR7 គិត​ពី​ការ​ត្រៀម​បញ្ចប់​អាជីព​នៅ​ក្លឹប​បន្ទាប់ នោះ​គឺ​មាន​តែ​ជម្រើស​វិល​ទៅ​ក្លឹប​ចាស់​ Sporting នៅ​ឯ​លីគ​កំពូល​ព័រទុយហ្គាល់ ឬ​ទៅ​លេង​ឲ្យ​ក្លឹប​នៅ​សហរដ្ឋអាមេរិក៕

ប្រភព៖ The Express