មេរៀនជីវិត! អ្នកធ្លាប់ឆ្លងកាត់ អ្នកនឹងយល់ ថាការពិត គឺវាបែបហ្នឹងមែន!

១. នៅពេលដែលរបស់ប្រើប្រាស់បែកបាក់ នឹងមានមនុស្សប្រាប់អ្នកថា "ទិញថ្មីទៅ" តែគ្មាននរណាម្នាក់ "ទិញឱ្យអ្នកនោះឡើយ"

២. នៅពេលដែលជីវិតជួបបញ្ហា ការលំបាក នឹងមានមនុស្សប្រាប់អ្នកថា "ទ្រាំៗទៅ នេះហើយជីវិត" តែនឹងគ្មានអ្នកណា "គេជួយអ្នកនោះឡើយ"

៣. នៅពេលដែលអ្នកធ្វើការនឿយហត់ អស់កម្លាំង នឹងមានមនុស្សប្រាប់អ្នកថា​ "សម្រាកខ្លះទៅ ប្រឹងយកលុយទៅណា" តែគ្មាននរណាម្នាក់ "ឱ្យលុយអ្នក ឱ្យប្រាក់ខែអ្នក ពេលដែលអ្នកអត់ធ្វើការនោះឡើយ"

៤. នៅពេលដែអ្នកជួបគ្រោះមហន្តរាយ នឹងមានមនុស្សប្រាប់អ្នកថា "កុំភ័យ កុំខ្លាច" តែគ្មាននរណាម្នាក់ "នៅក្បែរ ប្រកៀកស្មាអ្នកនោះឡើយ"

Image_2021 11 10_150158

ត្រូវចាំថា ជីវិតនេះ គឺមានតែយើងខ្លួនឯងប៉ុណ្ណោះ ដែលអាចនៅក្បែរ កំដរ មើលថែ និងជួយខ្លួនឯងបានលឿនបំផុត ... មិនថាពេលមានទុក្ខ ជួបបញ្ហា ជីវិតលំបាកយ៉ាងណា អ្នកផ្សេងអាចបានត្រឹមតែប្រាប់យើងបែបនេះ ឬបែបនោះ តែគ្មានអ្នកណាមកវេទនាជាមួយយើង ជួយយើង ត្រាំត្រែង ពុះពារជំនួសយើងនោះឡើយ។

គេមិនជួយយើង យើងក៏មិនអាចទៅខឹងគេបានដែរ អ្នកណាល្អ អ្នកណាអាក្រក់ ដឹងក្នុងចិត្តទៅបានហើយ កុំយកបញ្ហាជីវិតខ្លួនឯង ទៅសាកល្បងទឹកចិត្តនរណាម្នាក់ឱ្យសោះ។ មនុស្សខ្លះ ចូលមកក្នុងជីវិតយើង គ្រាន់តែឆ្លងកាត់តែប៉ុណ្ណោះ មនុស្សខ្លះ ចូលមកដើម្បីសាងការចងចាំ និងផ្ដល់មេរៀនឱ្យយើង តែអ្វីដែលត្រូវចាំ ដាច់ខាត កុំទៅរំពឹងអ្វីពីនរណាម្នាក់ខ្លាំងពេក កុំឱ្យខ្លួនឯងខកចិត្ត ខកបំណងម្ដងហើយម្ដងទៀតព្រោះតែអ្នកដទៃ។

Image_2021 11 10_150207

ជីវិតយើង យើងខ្លួនឯងជាអ្នករ៉ាប់រង ទទួលខុសត្រូវ កុំទម្លាក់បន្ទុកទៅដាក់អ្នកណា កុំខឹងពេលគេមិនជួយ កុំស្អប់ពេលគេបដិសេធនឹងយើង ត្រូវចងចាំ ហើយជួយខ្លួនឯងឱ្យបាន។ មានលុយ អ្នកណាក៏ស្គាល់យើងដែរ តែបើអត់ សូម្បីតែបងប្អូន ក៏មើលងាយយើងដែរ។ តែត្រូវចាំ ពេលយើងមានបាន កុំមើលងាយ កុំប្រមាថអ្នកដទៃ អ្វីដែលអាចជួយគេបានក៏ជួយទៅ តែកុំទៅចេះដឹង លូកដៃក្នុងជីវិតគេលើសពីអ្វីដែលគេសុំ កុំឱ្យខុសព្រោះតែមានទឹកចិត្តជ្រុលខ្លាំងពេក៕

អត្ថបទ ៖ pHknongsrok / Knongsrok

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖

Avatar photo

Tel: