- នៅពេលដែលអ្នកខឹងនឹងនរណាម្នាក់ អ្នកដែលក្ដៅក្រហាយជាងគេ គឺខ្លួនយើងផ្ទាល់!
- នៅពេលដែលអ្នក យល់ច្រឡំចំពោះនរណាម្នាក់ អ្នកដែលរងទុក្ខខ្លាំងជាងគេបំផុត គឺយើងខ្លួនឯង!
- នៅពេលដែលអ្នកធ្វើខុសចំពោះមនុស្សដែលស្រឡាញ់អ្នកខ្លាំង ទោះចេតនា ឬអចេតនា អ្នកដែលសោកស្ដាយ ហើយមានវិប្បដិសារីធំបំផុត គឺអ្នកខ្លួនឯង!
- នៅពេលដែលអ្នកល្ងង់ តែខំធ្វើពុតជាឆ្លាត វាជារឿងដ៏ល្ងង់ និងគួរឱ្យអាម៉ាស់បំផុត។ តែបើយើងឆ្លាត យើងគូួរតែចេះធ្វើពុតជាល្ងង់ វាមិនខុសនោះឡើយ!
- នៅពេលដែលអ្នកយល់រឿងអ្វីមួយបានច្បាស់ហើយនោះ យើងមិនចាំបាច់និយាយវាចេញមកនោះឡើយ!
- មនុស្សខ្លះ មានទំនាក់ទំនងជាមួយគ្នាច្រើនឆ្នាំ តែចុងក្រោយ បែរជាត្រូវបែកគ្នានៅពាក់កណ្ដាលទី នេះជារឿងដែលពិបាកស្មានដល់បំផុត អ្វីៗមិនទៀងទាត់នោះឡើយ!
- នៅពេលដែលអ្នកមានបញ្ហា អ្នកមិនចាំបាច់ផឹកស្រាដើម្បីបំបាត់ទុក្ខនោះទេ។ ព្រោះនិយាយចំពោះស្រា កាន់តែផឹក ខ្លួនឯងនឹងកាន់តែពិបាក ចំណែកឯបញ្ហាក៏នៅតែដដែល មិនអាចដោះស្រាយបានឡើយ!
- នៅពេលដែលអ្នកឈ្លោះជាមួយថៅកែ មិត្តរួមការងារ សមាជិកគ្រួសារ ឬបងប្អូនរបស់អ្នក វាគឺជារឿងដែលអត់ប្រយោជន៍បំផុត។ ដោយសារតែកំហឹងមិនអាចដោះស្រាយបញ្ហាណាមួយបានឡើយ។ ផ្ទុយទៅវិញ មានការបង្កឱ្យមានការបែកបាក់ និងសោកសៅបំផុត!
- នៅពេលដែលរឿងដ៏អាក្រក់មួយបានកើតឡើងក្នុងជីវិត ដែលយើងពិបាកនឹងទទួលយក។ ប្រសិនបើអ្នកអាចស៊ូទ្រាំរហូតដល់ថ្ងៃស្អែក វាគឺជារឿងដែលល្អ ហើយក៏ក្លាយជាការចងចាំដ៏មានន័យក្នុងជីវិតនេះ!
- នៅពេលដែលជីវិតកាន់តែជួបការឈឺចាប់ យើងក៏នឹងកាន់តែស្ងប់ស្ងាត់ខ្លាំងជាងមុន!
- និយាយចំពោះជីវិត ប្រសិនបើអ្នកស្គាល់ពាក្យថា «នៅស្ងៀម» វានឹងធ្វើឱ្យអ្នកយល់ពីជីវិតរឹតតែច្បាស់ ហើយក៏កាន់តែស្គាល់ និងដឹងពីមនុស្សជុំវិញកាន់តែច្រើនផងដែរ៕
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក