ក្នុងដំណើរជីវិត មានរឿងខ្លះដែលមិនថាអ្នកព្យាយាមប៉ុនណា ក៏មិនអាចកែប្រែបានដែរ។ ដើម្បីរស់នៅក្នុងជីវិតដ៏រីករាយ និងសប្បាយចិត្ត អ្នកត្រូវគិត និងទទួលយកវាឱ្យបាន។
១. មនុស្សដែលចាកចេញពីអ្នក
មនុស្សយើង បានមកជួបគ្នាដោយសារតែការកំណត់ទុកជាមុន ហើយការចាកចេញក៏កំណត់ទុកជាមុនដែរ ដូច្នេះមិនចាំបាច់ប្រកាន់ច្រើនទេ មិនថាគេនៅ ឬចាកចេញទៅ យើងក៏គួរតែត្រៀមចិត្តទទួលយក។
មនុស្សដែលទៅចោលអ្នក គឺជាអ្នកដែលបាត់បង់អ្នក មិនមែនអ្នកបាត់បង់គេនោះទេ។ ឬប្រហែលជាការចាកចេញរបស់គេ ដើម្បីជួបគ្នាម្តងទៀតនៅកន្លែងល្អជាងនេះ ឬបានជួបអ្នកថ្មីដែលល្អជាងគេផងដែរ។
២. ពេលវេលាកន្លងផុតទៅ
នៅក្នុងលំហូរនៃជីវិត ពេលវេលាបានលាងជម្រះរាល់បញ្ហា ទុក្ខព្រួយ ភាពរីករាយ និងភាពសោកសៅ។ ពេលវេលាកន្លងផុតទៅ គឺមិនអាចត្រលប់មកវិញបានទេ ដូច្នេះអ្វីដែលត្រូវធ្វើ គួរតែព្យាយាមក្នុងជីវិតនេះ យ៉ាងហោចណាស់ក៏មិនត្រូវខ្មាសខ្លួនឯងដែរ។
៣. បរាជ័យ
ភាពបរាជ័យប្រៀបដូចជាជញ្ជាំងដែលធ្លាក់មកលើអ្នក ដែលធ្វើឱ្យអ្នកដកដង្ហើមមិនរួច អាចធ្វើឱ្យអ្នកខាតបង់គ្រប់យ៉ាង ប៉ុន្តែប្រសិនបើអ្នកទទួលយកវាដោយស្ងៀមស្ងាត់ ជញ្ជាំងដែលធ្លាក់មកលើអ្នកនៅតែជាជញ្ជាំងនោះ។ ប្រសិនបើអ្នកព្យាយាមក្រោកឈរ អ្នកនឹងឃើញថាអ្វីៗមិនអាក្រក់ដូចអ្នកគិតនោះទេ។
៤. មិនអាចជ្រើសរើសកន្លែងកើត
មនុស្សខ្លះកើតមកជាស្តេច ខ្លះកើតមកជាពួកអភិជន ប៉ុន្តែក៏មានមនុស្សជាច្រើនកើតមកជាមនុស្សធម្មតាដែរ។ លើលោកនេះ យើងអាចផ្លាស់ប្តូរអ្វីៗបាន ប៉ុន្តែយើងមិនអាចជ្រើសរើសកន្លែងដែលយើងកើតបានឡើយ។ ការស្វែងរករបស់ល្អទាំងអស់ជាទ្រព្យដ៏វិសេសនៃជីវិត។
៥. ភាពឯកាគឺមិនអាចបកស្រាយបាន
ដោយមិនគិតពីសុទិដ្ឋិនិយម ឬការអត់ធ្មត់ ភាពអស្ចារ្យ ឬការបន្ទាបខ្លួន នរណាម្នាក់អាចជួបប្រទះនូវអារម្មណ៍នៃភាពឯកកោដែលមិនអាចបកស្រាយបាន ដែលនៅក្នុងព្រលឹងរបស់មនុស្សគ្រប់រូប។
៦. សេចក្ដីស្រឡាញ់ដែលគ្មានសង្ឃឹម
សេចក្ដីស្រឡាញ់ គឺជាថ្នាំពុលដែលមានរសជាតិផ្អែម ក្ដីស្រឡាញ់ ដែលគ្មានសង្ឃឹម វាគឺជាការចូលចិត្តដែលគ្មានដែនកំណត់ ប៉ុន្តែចុងក្រោយការចូលចិត្តនៅតែជាការចូលចិត្ត វាមិនមែនជា “ស្នេហា” ទេ។
៧. មិនអាចបំភ្លេចបាន
មនុស្សជាច្រើនគិតថា យើងនឹងមិនអាចបំភ្លេចរឿងក្នុងជីវិតរបស់យើងបានឡើយ សូម្បីតែរឿងដែលយើងគិតថាមិនអាចបំភ្លេចបាន ក៏នឹងត្រូវបំភ្លេចចោលនៅថ្ងៃណាមួយដែរ។ ជីវិតគឺដោយសារការចងចាំ ដូច្នេះហើយមានពេលវេលានៃការអាឡោះអាល័យ។ សូមឱ្យអ្វីៗដំណើរការទៅដោយធម្មជាតិ ការរីករាយជាមួយបច្ចុប្បន្ន គឺជារឿងដែលល្អបំផុតដែលត្រូវធ្វើ។
៨. អតីតកាលបានកន្លងផុតទៅហើយ
វិនាទីដែលកន្លងផុតទៅបានក្លាយជាអតីតកាល។ ក្នុងជីវិតនេះ អ្វីៗនឹងត្រូវបាត់បង់ជាច្រើន ទោះអ្នកចូលចិត្ត ឬមិនពេញចិត្តក៏គួរទទួលយកដែរ។ វត្ថុតែមួយគត់ដែលអាចនៅមានបាន គឺការចងចាំដែលមិនអាចបំភ្លេចបាន។
៩. ពេលត្រូវគេសើចចំអក
មាត់គឺជារបស់អ្នកដទៃ ត្រចៀកជារបស់យើង វាជាសិទ្ធរបស់គេក្នុងការនិយាយ ឬមិននិយាយ វាអាស្រ័យលើយើងស្តាប់ ឬមិនស្តាប់ យើងត្រូវរៀនញញឹមចំពោះមុខទាំងអស់នេះ បើល្អ ក៏ស្ដាប់ទៅ តែបើអត់ប្រយោជន៍ទេ ក៏បោះវាចោលទៅ។
១០. ការស្លាប់មិនអាចចៀសវាងបានទេ
ជីវិតគឺជាដំណើរការមួយ ការស្លាប់គ្រាន់តែជាលទ្ធផលដែលចៀសមិនរួច។ គ្រាន់តែប្រឈមមុខនឹងវាដោយស្ងប់ស្ងាត់ យកវាទៅស្រាលៗ អ្វីក៏ដោយនឹងមកដល់ ដើម្បីឱ្យពេលវេលានៃជីវិតនេះមានអត្ថន័យ ហើយអ្នកអាចបានសុខស្រួល៕
ប្រភព ៖ Emdep / Knongsrok