ពេលខ្លះសេចក្ដីសុខនៃជីវិត កើតឡើងដោយសារតែយើងចេះទទួលយកការពិតដែលបានកើតឡើង ហើយមេរៀនល្អៗដែលយើងនឹងទទួលបាន ក៏បានដោយសារតែជីវិតបានជួប និងឆ្លងកាត់នូវរឿងរ៉ាវអាក្រក់ៗនោះឯង។ ដូច្នេះ ខាងក្រោមនេះ គឺជាមេរៀនល្អៗទាំង៥ ប្រសិនបើអ្នកអាចយល់បាន ជីវិតអ្នកនឹងមានក្ដីសុខគ្រប់គ្រាន់។
១. ចំណេះដឹង និងរូបកាយ គឺជាទ្រព្យសម្បត្តិ
វិធីរបស់អ្នកក្នុងការទំនាក់ទំនងជាមួយអ្នកដទៃ វិធីនៃការគិតរបស់អ្នក និងគំរូរបស់អ្នកគឺសុទ្ធតែមានឫសគល់នៅក្នុងចំណេះដឹង និងបទពិសោធន៍ជាក់ស្តែង។
អ្នកអានកាន់តែច្រើន អ្នកកាន់តែយល់អំពីច្បាប់នៅពីក្រោយអ្វីៗទាំងអស់ក្នុងពិភពលោកនេះ អ្នកនឹងកាន់តែស្ងប់ស្ងាត់។ សុខភាពរាងកាយ ត្រូវតែជាអាទិភាពកំពូល។ កុំបំផ្លាញជីវិតខ្លួនឯង ព្រោះតែភាពលោភលន់បណ្តោះមួយគ្រា។
២. កុំវាយតម្លៃទំនាក់ទំនងខ្លាំងពេក កុំសាកល្បងមនុស្ស
នៅលើលោកនេះមានវត្ថុពីរយ៉ាងដែលមិនអាចមើលបានដោយផ្ទាល់ មួយគឺព្រះអាទិត្យ មួយទៀតគឺជាបេះដូងរបស់មនុស្ស។
មនុស្សគ្រប់រូបតែងប្រៀបធៀបខ្លួនឯង ទៅនឹងស្ថានភាពរស់នៅរបស់មនុស្សជុំវិញខ្លួនដោយស្ងៀមស្ងាត់។ កុំវាយតម្លៃទំនាក់ទំនងរបស់អ្នកជាមួយអ្នកដទៃច្រើនពេក។ លើកលែងតែមនុស្សដែលស្រលាញ់អ្នកពិត គ្មានអ្នកណាចង់ឱ្យអ្នករស់នៅល្អជាងមនុស្សនោះឡើយ។
ដូច្នេះហើយ កុំងាយបញ្ចេញចំណូលឱ្យសោះ ពេលខ្ពស់នឹងធ្វើឱ្យអ្នកដទៃច្រណែន ពេលទាបនឹងធ្វើឱ្យអ្នកដទៃមើលងាយ។
ពេលវេលាអាចជួយអ្នកក្នុងការផ្ទៀងផ្ទាត់។ នៅពេលដែលអ្នកស្ថិតក្នុងស្ថានភាពធ្លាក់ទឹកចិត្ត និងអស់សង្ឃឹម អ្នកអាចឃើញមនុស្សជុំវិញខ្លួនតាមរបៀបដ៏ល្អបំផុត។ ពេលវេលាក៏នឹងជួយអ្នកបញ្ជាក់ថានរណាស្មោះត្រង់ និងអ្នកណាក្លែងក្លាយ។
៣. យើងតែងតែផ្លាស់ប្តូរ
វាជាការលួងលោមស្រួលគិតថាយើងជាមនុស្សដូចគ្នា កាលពី១០ឆ្នាំមុន ហើយគំនិតនិងអារម្មណ៍របស់យើងនឹងដូចគ្នា១០ឆ្នាំពីឥឡូវនេះ។ ប៉ុន្តែអ្នកខុស អតីតកាល បច្ចុប្បន្នកាល និងអនាគតកាលរបស់យើង គឺឯករាជ្យទាំងស្រុងពីគ្នាទៅវិញទៅមក តាមរយៈបទពិសោធន៍ជីវិត។
ដូច្នេះហើយ យើងគួរតែជឿជាក់លើការសម្រេចចិត្តរបស់យើងក្នុងបច្ចុប្បន្នកាលជានិច្ច។ យើងមិនអាចទាយទុកមុនថាខ្លួនយើងនឹងគិត និងមានអារម្មណ៍យ៉ាងណានោះទេ ហើយយើងក៏មិនគួរស្តាយក្រោយដែរ។
៤. ភាពមើលមិនឃើញកំណត់ភាពមើលឃើញ
ឧទាហរណ៍ ៖ ការដាំដុះខ្លួនឯង គឺមើលមិនឃើញ ប៉ុន្តែវាកំណត់ថាតើមនុស្សម្នាក់អាចមានមិត្តភាពដ៏ជ្រាលជ្រៅឬអត់។ សញ្ញាទូរសព្ទ គឺមើលមិនឃើញ ប៉ុន្តែវាកំណត់ថាតើទូរសព្ទមានប្រយោជន៍ឬអត់។ និន្នាការអភិវឌ្ឍន៍ទូទៅនៃអ្វីៗគឺមើលមិនឃើញ ប៉ុន្តែវាកំណត់ទិសដៅជាមូលដ្ឋាននៃពិភពលោកទាំងមូល។
វត្ថុដែលមើលមិនឃើញទាំងនេះ គឺជាកត្តាកំណត់នៃវត្ថុមួយ។ ដូចទៅនឹង "ឥទ្ធិពលនៃផ្ទាំងទឹកកក" ដូចដែលអ្នករាល់គ្នាដឹងស្រាប់ហើយ ផ្ទាំងទឹកកកលើផ្ទៃ គឺងាយស្រួលមើល ហើយភ្នំយក្សលាក់នៅក្រោមទឹកគឺមើលមិនឃើញ។
ភាពខុសគ្នាជាមូលដ្ឋានមួយរវាងអ្នកប្រាជ្ញ និងមនុស្សល្ងីល្ងើ គឺថាអ្នកប្រាជ្ញជឿលើអ្វីដែលមើលមិនឃើញ ខណៈដែលមនុស្សល្ងង់តែងតែជឿលើអ្វីដែលមើលឃើញ។
ដូច្នេះ កុំងាយជឿការពិតដែលអ្នកដទៃប្រគល់មកឱ្យសោះ កុំឱ្យចាញ់ការវិនិច្ឆ័យរបស់ខ្លួនឯង។ ដោយរក្សាអាកប្បកិរិយានៃការសង្ស័យ និងការបើកចំហរ អ្នកអាចអនុវត្តវិធីសាស្រ្តមួយជំហានម្តងមួយៗទៅកាន់ខ្លឹមសារនៃរឿង។
៥. រៀនដឹងគុណចំពោះអ្វីៗទាំងអស់
រូបរាងរបស់មនុស្សម្នាក់ៗនៅក្នុងជីវិតនេះ គឺជារឿងដ៏អស្ចារ្យ និងស្រស់ស្អាតបំផុត។ ក្នុងជីវិត ចូររក្សាគំនិតសុទិដ្ឋិនិយម ឆ្ពោះទៅមុខជានិច្ច។
ការលំបាកថ្ងៃនេះគ្រាន់តែជាមេរៀនជួយយើងឱ្យធំឡើង និងឈានទៅរកជ័យជម្នះ។ ត្រូវដឹងគុណសម្រាប់ជីវិត អរគុណសម្រាប់ទាំងអស់គ្នា ដូច្នេះអ្នកនឹងមិនរអាក់រអួលចំពោះការលំបាកណាមួយឡើយ យកឈ្នះលើខ្លួនអ្នក នោះអ្នកនឹងឃើញថាអ្នកមានអ្វីៗច្រើនជាងអ្វីដែលអ្នកគិត៕
ប្រភព ៖ Giadinhonline.vn / Knongsrok