មួម៉ៅ​ហើយ! មេ​ធំ PSG ​ចង់​ទៅ​តវ៉ា FIFA ជា​បន្ទាន់ រឿង​បញ្ហា​នេះ​របស់ Messi

កំឡុង​ពេល​វេលា​នេះ គឺ​ឈាន​ដល់​ការ​ប្រកួត​នៅ​ជម្រើស​ជាតិ​ ដែល​មាន​ន័យ​ថា ជា International Break ហើយ​សម្រាប់​កីឡាករ​ភាគ​ច្រើន ត្រូវ​ដក​ឃ្លា​ពី​ការ​លេង​ឲ្យ​ក្លឹប មក​លេង​ឲ្យ​ជម្រើស​ជាតិ​ជិត​ពីរ​សប្តាហ៍។

Messi 2021

Fbl Eur C1 Draw 2 806x537

យ៉ាង​ណា​ទៅ​មើល​ជម្រើស​ជាតិ​អាហ្សង់ទីន​ដឹកនាំ​ដោយ​គ្រូ​បង្គោល​លោក Lionel Scaloni នៅ​ប្រកួត​ពីរ​ខាង​មុខ ត្រូវ​ប៉ះ​អ៊ុយរុយហ្គាយ និង​ប្រេស៊ីល ក៏​បាន​កោះ​ហៅ​ឈ្មោះ Lionel Messi ផង​ដែរ ទាំង​ដែល​គេ​កំពុង​ជួប​បញ្ហា​របួស​នៅ​ប៉ុន្មាន​សប្តាហ៍​មុន។

កីឡាករ​វ័យ ៣៤ ឆ្នាំ កំពុង​សម្រាក​ព្យាបាល​របួស និង​មិន​ទាន់​ជា​សះស្បើយ​ស្រួលបួល​នៅ​ឡើយ ហើយ​ថែម​ទាំង​ខក​ខាន​មិន​អាច​ជួយ PSG លេង​ត​ទល់ RB Leipzig នៅ UCL និង​ Bordeaux នៅ Ligue 1 កន្លង​ទៅ។ ពាក់ព័ន្ធ​នឹង​ការ​ដែល​គ្រូ​អាហ្សង់ទីន​នៅ​តែ​កោះ​ហៅ​កីឡាករ​ ដែល​ទើប​តែ​ជួប​របួស​បែប​នេះ ក៏​ត្រូវ​បាន​លោក Leonardo នាយក​បច្ចេកទេស​ក្លឹប PSG បង្ហាញ​ការ​មិន​ពេញ​ចិត្ត​ជា​ខ្លាំង។

Usa_today_10916340

16324863554443

លោក Leonardo ប្រាប់​សារព័ត៌មាន Le Parisien ថា៖ "យើង​មិន​យល់​ព្រម​ក្នុង​ការ​អនុញ្ញាត​ឲ្យ​កីឡាករ​ចាកចេញ​ទៅ​ជួយ​ជម្រើស​ជាតិ​នោះ​ទេ ទាំង​ដែល​គេ​មិន​អាច​ជួយ​ក្រុម​របស់​យើង​ផង ហើយ​មិន​ទាន់​ជា​សះស្បើយ​ពី​របួស ជា​រួម​ទៅ​រឿង​នេះ​វា​អត់​ប្រយោជន៍ ស្ថានភាព​បែប​នេះ​ខាង​យើង​នឹង​ទៅ​ជជែក​ជាមួយ FIFA ដើម្បី​រក​ដំណោះស្រាយ"៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក