អស់​ពី Conte ទៅ លឺ​ថា​គ្រូ​ម្នាក់​នេះ​ចរចា​ផ្ទាល់មាត់​ត្រូវរ៉ូវ​ហើយ ​ដោយ​ចាំ​តែ​ថ្ងៃ Ole ចុះចេញ​ទេ

អ្នកចាត់ការ​លោក Antonio Conte បាន​សម្រេច​ពី​អនាគត​របស់​ខ្លួន ដោយ​ផ្ទេរ​ទៅ​ដឹកនាំ​ក្លឹប Tottenham Hotspur ដ្បិត​បើ​រយៈ​ពេល​ចុង​ក្រោយ មាន​ចចាមអារ៉ាម​កៀក​នឹង​មក​ដឹកនាំ​ក្លឹប Man Utd បន្ត​ពី​លោក Ole Gunnar Solskjaer ក៏​ដោយ។

យ៉ាង​ណា​នេះ​ពុំ​មាន​ន័យ​ថា ស្ថានភាព​កៅអី​របស់ Solskjaer នឹងន ១០០ ភាគរយ​នោះ​ទេ ដោយ​លោក​នៅ​តែ​ប្រឈម​ហានិភ័យ​អាច​ត្រូវ​បាន​ក្លឹប​ដក​តំណែង ទំនង​ជា​នៅ​ពេលវេលា International Break ចន្លោះ​ពេល​ជិត ២ សប្តាហ៍​នេះ ឬ​ហៀរ​ចូល​ដល់​ក្រោយ​ប្រកួត​ទល់ Watford រួចរាល់។

Tottenham Hotspur Unveil New Manager Antonio Conte

បើ​តាម​សារព័ត៌មាន Caughtoffside ចុះ​ផ្សាយ​ថា ក្រុម​បិសាច​ក្រហម​ក៏​បាន​ចរចា​ផ្ទាល់មាត់​ត្រូវរ៉ូវ​គ្នា​ហើយ​ជាមួយ​បេក្ខភាព​ដ៏​សំខាន់​មួយ នោះ​គឺ​លោក Brendan Rodgers ជា​គ្រូ​បច្ចុប្បន្ន​នៅ​ក្លឹប Leicester City ក្នុង​ការ​ត្រៀម​ក្លាយ​ជា​អ្នកចាត់ការ​នៅ​ក្លឹប Man Utd ប្រសិន​តំណែង​របស់​ Ole ត្រូវ​អស់​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ។

NINTCHDBPICT000691870303

Skysports Brendan Rodgers Leicester City_4784315

គួរ​រំឭក​ថា​បុរស​វ័យ ៤៨ ឆ្នាំ បាន​នឹង​កំពុង​ដឹកនាំ Leicester ធ្វើ​បាន​ល្អ​គួរសម ហើយ​ក៏​ធ្លាប់​មាន​បទពិសោធន៍​ក្រាស់ក្រែល​ផង​ដែរ​ នៅ​អាជីព​ជា​អ្នកចាត់ការ។ សុពលភាព​កុងត្រា​របស់​អ្នកចាត់ការ​សញ្ជាតិ​អៀរឡង់​ត្រូវ​ផុត​នៅ​ចុង​ខែ​មិថុនា ឆ្នាំ ២០២៥ ដូច្នេះ​ប្រសិន United ចង់​បាន ក៏​ត្រូវ​តែ​ចំណាយ​លុយ​ផ្តាច់​កុងត្រា​មួយ​ផ្នែក​ផង​ដែរ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក