ស្ទើរមិនជឿ! លោក Bill Gates សេដ្ឋីលំដាប់ពិភពលោក តែបែរជាមានចំណូលចិត្ត លាងចានទៅវិញ

និយាយដល់ឈ្មោះលោក Bill Gates អ្នកណាៗក៏ស្គាល់គាត់ដែរ រូបលោកគឺជាមហាសេដ្ឋីលំដាប់ថ្នាក់ពិភពលោក ដែលលោកគឺជាស្ថាបនិកក្រុមហ៊ុន Microsoft. លោក Bill Gates ជាសេដ្ឋី ជាបុគ្គលជោគជ័យមួយរូប និយាយដល់ភាព និងជាបុគ្គលជោគជ័យ យើងច្បាស់ជាដឹងថាហើយ គាត់ប្រាកដជាមនុស្សម្នាក់ដែលចូលចិត្តអានសៀវភៅជារៀងរាល់ថ្ងៃ។ ប៉ុន្តែ អ្វីដែលនឹកស្មានមិនដល់នោះគឺ ចំណូលចិត្តផ្សេងមួយទៀតរបស់លោក ដែលគ្រប់គ្នាសឹងមិនជឿនោះគឺ លោក Bill Gates ជាមនុស្សដែលចូលចិត្តលាងចានដោយខ្លួនឯង។

គ្រាន់តែដឹងចម្លើយមួយនេះ មានមនុស្សជាច្រើនបានចោទជាសំណួរ និងនឹកហួសចិត្ត ថាហេតុអ្វីបានជាកំពូលមហាសេដ្ឋីដូចជាលោក បែរជាចូលចិត្តលាងចានដោយខ្លួនឯងទៅវិញ?

លោក Bill Gates មាន​អ្នក​បម្រើ​ក្នុង​វិមានច្រើនណាស់ ប៉ុន្តែលោកបែរជាលាងចានដោយខ្លួនឯង។ ចំពោះលោក Bill Gates មិនមែនចូលចិត្តត្រឹមតែការលាងចាននោះទេ តែការធ្វើកិច្ចការងារផ្ទះ គឺជាចំណូលចិត្តមួយផ្នែករបស់គាត់ ទាំងដែលនិយាយឱ្យអស់ទៅ ការងារផ្ទះ ការលាងចានបែបនេះ មនុស្សច្រើនណាស់ គឺមិនចូលចិត្តឡើយ ដែលផ្ទុយពីមហាសេដ្ឋីរូបនេះ។

លោក Bill Gates បានបង្ហាញពីទស្សនៈរបស់លោក ដែលធ្វើឱ្យលោក បែរជាមានចំណូលចិត្តបែបនេះ ហេតុផលព្រោះតែ ៣ចំណុចខាងក្រោមនេះហើយ។

Screen Shot 2021 11 07 At 5.43.49 PM Copy

១. លាងចាន ជួយឱ្យអ្នកធ្វើសមាធិបានល្អ

នេះ​បើ​តាម​ការ​ស្រាវជ្រាវ​របស់​សាកល​វិទ្យាល័យ Florida State។ ការលាងចានអាចជួយកាត់បន្ថយភាពតានតឹង និងជួយធ្វើសមាធិ ព្រោះ​ការងារ​ផ្ទះ​ប្រភេទ​នេះ​ ផ្ដោត​លើ​ការ​ដក​ដង្ហើម ការប៉ះជាមួយនឹង​ទឹក។ ក្លិននៃទឹកលាងចាន ហើយត្រូវផ្តោតលើកិច្ចការដដែលៗ ដែលទាំងអស់នេះនឹងជម្រុញខួរក្បាលរបស់យើងឱ្យស្ងប់ គេ​បាន​រក​ឃើញ​ថា អ្នក​ដែល​មក​ធ្វើ​ការ​ពិសោធ​ន៍លាង​ចាន ពួកគេមានការថប់បារម្ភតិចជាង ២៧% និង ២៥% លើកទឹកចិត្តបន្ថែមទៀត។

២. បង្កើនភាពច្នៃប្រតិដ្ឋ

ជឿថាមហាសេដ្ឋីដូចជា Bill Gates ច្បាស់ជាមានការងារមមាញឹកពេញមួយថ្ងៃ។ នេះបណ្តាលឱ្យខួរក្បាលរបស់គាត់ធ្វើការយ៉ាងលំបាកគ្រប់ពេលវេលា។ ដូច្នេះ​ហើយ​បាន​ជូត​ចាន​ម្តង​ហើយ​ម្តង​ទៀត​ ដើម្បី​ឱ្យ​ខួរក្បាល​គាត់បាន​សម្រាក។ រហូតដល់​​មាន​គំនិត​ល្អ​ៗ​លេច​ឡើង នេះជាការជម្រុញឱ្យមានគំនិតច្នៃប្រតិដ្ឋកាន់ែច្រើនឡើងៗ។

Image_2021 11 07_174445

៣. បានចំណាយ​ពេលវេលា​ជាមួយ​គ្រួសារ

ទោះបីជាលោក Bill Gates និងភរិយារបស់គាត់ជានាយកប្រតិបត្តិក៏ដោយ។ ប៉ុន្តែ​គេ​នៅ​តែ​ចែក​កិច្ចការ​ផ្ទះ​ឱ្យ​កូន​ទាំង​បី​ធ្វើ​រឿង​មួយ​គឺ «លាង​ចាន»! ធ្វើជាមួយគ្នាស្ទើរតែរៀងរាល់យប់ រហូតដល់វាបានក្លាយជាប្រពៃណីនៅក្នុងគ្រួសារនេះ។

មូលហេតុ​ដែល​គាត់​ធ្វើ​ឱ្យ​កូនៗ​ទាំងអស់​លាង​ចាន ​គឺ​ដោយសារ​គាត់​ចង់​ឱ្យ​ពួកគេចេះគិត។ ការងារ​ផ្ទះ​មិន​គួរ​ជា​បន្ទុក​របស់​មនុស្ស​តែ​ម្នាក់​ឯង​នោះ​ទេ។ ប៉ុន្តែ​វា​ជា​ទំនួល​ខុស​ត្រូវ​របស់​អ្នក​រាល់​គ្នា មិន​ថា​បុរស ឬ​ស្ត្រីនោះឡើយ។ វាក៏អនុញ្ញាតឱ្យគាត់ និងកូនៗចំណាយពេលជាមួយគ្នាបានច្រើនផងដែរ។

នេះជាមូលហេតុដែល Bill Gates ចូលចិត្តលាងចាន។ ហើយសង្ឃឹមថានៅពេលដែលអ្នកអានរឿងនេះចប់ អ្នកនឹងមើលការងារដែលគ្រប់គ្នាគិតថានឹងគួរឱ្យធុញ កាន់តែប្រសើរ ហើយបញ្ឈប់ទម្លាប់ប្រចាំគ្នាលាងចានទៀតទៅ៕

ប្រភព ៖ Tomp Tomp / ប្រែសម្រួល ៖ pHknongsrok (ក្នុងស្រុក)