ជំងឺទឹកនោមផ្អែមគឺជាជំងឺដែលជះឥទ្ធិពលដល់សមត្ថភាពក្នុងការផលិតអាំងស៊ុយលីនដែលនាំឱ្យមានជាតិស្ករក្នុងឈាមខ្ពស់ជាងធម្មតា។ ប្រសិនបើមិនបានព្យាបាលជំងឺទឹកនោមផ្អែមនេះទេ វានិងធ្វើឱ្យជីវិតរបស់អ្នកកាន់តែពិបាក និងកាត់បន្ថយអាយុរបស់អ្នកផងដែរ នេះជាមូលហេតុដែលចាំបាច់ត្រូវតែធ្វើការពិនិត្រជំងឺជាមុន។
ការកើនឡើងនូវភាពស្រេកទឹកនិងការនោមញឹកញាប់ គឺជារោគសញ្ញាទូទៅបំផុតនៃជំងឺទឹកនោមផ្អែម។ អ្នកមានជំងឺទឹកនោមផ្អែមតម្រងនោមរបស់អ្នកមិនអាចស្រូបយកជាតិស្ករយកទៅប្រើប្រាស់បានទេ ផ្ទុយទៅវិញវាទៅនៅក្នុងទឹកនោមរបស់អ្នក។
នេះធ្វើឱ្យអ្នកស្រែកទឹកកាន់តែច្រើននិងធ្វើឱ្យអ្នកមានអារម្មណ៍ថាខ្វះជាតិទឹក។ ដើម្បីបញ្ឈប់ការស្រេកទឹករបស់អ្នកនេះ អ្នកចាប់ផ្តើមផឹកច្រើនដែលនាំអោយនោមញឹកញាប់។ មនុស្សជាមធ្យមនោមពី ៦ ទៅ ៧ ដងក្នុងមួយថ្ងៃ។
គ្រប់ទីកន្លែងចន្លោះពី ៤ទៅ ១០ ដងក្នុងមួយថ្ងៃក៏ជារឿងធម្មតាផងដែរប្រសិនបើមនុស្សមានសុខភាពល្អហើយចំនួននៃការទៅបន្ទប់ទឹកមិនមានការប្រែប្រួល។
ការស្រេកឃ្លានហួសប្រមាណ រួមជាមួយការកើនឡើងនៃការស្រេកទឹកនិងការនោមដែលបានរៀបរាប់ខាងលើបង្កើតបានជារោគសញ្ញាសំខាន់ៗចំនួន 3 នៃជំងឺទឹកនោមផ្អែម។ ប្រសិនបើរាងកាយរបស់អ្នកមិនផលិតអាំងស៊ុយលីនគ្រប់គ្រាន់ឬប្រសិនបើវាមិនដូចធម្មតា ហើយវាមិនអាចប្តូរអាហារទៅជាជាតិគ្លុយកូសដែលកោសិការបស់អ្នកប្រើសម្រាប់ថាមពល។
ហើយថាបណ្តាលឱ្យមានការឃ្លានដែលមិនបាត់ទៅវិញបន្ទាប់ពីបរិភោគហើយ។ តាមការពិតការញ៉ាំកាន់តែច្រើនធ្វើឱ្យជាតិស្ករក្នុងឈាមកាន់តែច្រើន។ ប្រសិនបើនៅពេលដែលអ្នកញ៉ាំហើយប៉ុន្តែការស្រេកឃ្លានរបស់អ្នកនៅតែបន្តអ្នកប្រហែលជាត្រូវពិគ្រោះជាមួយគ្រូពេទ្យទោះបីជាអ្នកហាក់ដូចជាមិនមានរោគសញ្ញាជំងឺទឹកនោមផ្អែមក៏ដោយ។
សញ្ញាទូទៅមួយផ្សេងទៀតនៃជំងឺទឹកនោមផ្អែមគឺអស់កម្លាំង។ នៅពេលអ្នកមានជំងឺទឹកនោមផ្អែមអ្នកមានអារម្មណ៍អស់កម្លាំងនិងងងុយដេកគ្រប់ពេលដោយសារហេតុផលដូចគ្នាដែលអ្នកតែងតែឃ្លាន: កោសិការបស់អ្នកមិនមានជាតិគ្លុយកូសគ្រប់គ្រាន់ដើម្បីប្រើសម្រាប់ថាមពល។ ការខ្សោះជាតិទឹកបណ្តាលមកពីការនោមញឹកញាប់ក៏រួមចំណែកដល់ការអស់កម្លាំងផងដែរ។
ភាពអស់កម្លាំងអាចជារោគសញ្ញានៃស្ថានភាពជាច្រើនទៀតដែលអ្នកខ្លះមិនមានបញ្ហាសុខភាព (អាហារដែលមានជាតិកំប៉ុងជាតិកាហ្វេអ៊ីនច្រើនពេក) ។ ប៉ុន្តែនៅពេលដែលផ្សំជាមួយរោគសញ្ញាផ្សេងៗពីខាងលើវាអាចជាសញ្ញារបស់ជំងឺទឹកនោមផ្អែម។
នៅពេលអ្នកព្រិលភ្នែកមិនមែនជាសញ្ញានៃបញ្ហាភ្នែកធ្ងន់ធ្ងរនោះវាអាចជាសញ្ញាដំបូងនៃជំងឺទឹកនោមផ្អែម។ វាកើតឡើងដោយសារការផ្លាស់ប្តូរសារធាតុទឹកដែលធ្វើអោយភ្នែករបស់អ្នកហើមនិងផ្លាស់ប្តូរទំហំ។
នេះប៉ះពាល់ដល់សមត្ថភាពរបស់អ្នកក្នុងការផ្តោតអារម្មណ៍ហើយអ្វីដែលអ្នកចាប់ផ្តើមមើលទៅមិនច្បាស់។ ការប្រែប្រួលទាំងនេះនៅក្នុងភ្នែកជាទូទៅអាចផ្លាស់ប្តូរបានហើយការមើលឃើញរបស់អ្នកគួរតែត្រលប់ទៅធម្មតាវិញនៅពេលកម្រិតជាតិស្ករក្នុងឈាមមានស្ថេរភាពជាមួយនឹងការព្យាបាល។
ទោះជាយ៉ាងណាក៏ដោយប្រសិនបើជំងឺទឹកនោមផ្អែមមិនត្រូវបានព្យាបាលទេការប្រែប្រួលទាំងនេះអាចរីកឡើងនិងនាំឱ្យងងឹតភ្នែកផងដែរ។
ការសម្រកទម្ងន់ដោយមិនដឹងពីមូលហេតុ នេះមានន័យថាការបាត់បង់ទំងន់ច្រើនដោយមិនបានមកពីការកាត់បន្ថយរបបអាហារឬការធ្វើលំហាត់ប្រាណនោះទេ។
ប៉ុន្តែដោយសាររាងកាយរបស់អ្នកមិនអាចប្រើជាតិគ្លុយកូសជាប្រភពថាមពលនៅពេលដែលវអ្នកមានជំងឺទឹកនោមផ្អែមវាចាប់ផ្តើមដុតខ្លាញ់និងសាច់ដុំធ្វើជាថាមពលជំនួសវិញដែលធ្វើឱ្យទម្ងន់របស់អ្នកស្រក។
ការស្រកទម្ងន់ដោយមិនដឹងពីមូលហេតុគឺជាសញ្ញាដំបូងនៃជំងឺទឹកនោមផ្អែមប្រភេទទី១ ប៉ុន្តែវាអាចក៏អាចកើតលើអ្នកដែលមានជំងឺទឹកនោមផ្អែមប្រភេទទី ២ ផងដែរ។
ដូចដែលបានរៀបរាប់ខាងលើនៅពេលដែលជាតិស្ករលើសត្រូវបានបញ្ចេញទៅក្នុងទឹកនោមរបស់អ្នកវាត្រូវការជាតិទឹកពីជាលិកាដទៃទៀតរបស់អ្នករួមទាំងស្បែករបស់អ្នកផងដែរ។ ស្បែកស្ងួតអាចធ្វើឱ្យអ្នករមាស់និងបែកស្រកាទាំងនេះអាចបណ្តាលអោយស្បែករបស់អ្នកខូចនិងឆ្លងជំងឺ។
មូលហេតុមួយទៀតសម្រាប់ស្បែករមាស់គឺការឆ្លងមេរោគផ្សិតដែលជារឿងធម្មតាទៅហើយចំពោះអ្នកដែលមានជំងឺទឹកនោមផ្អែម។
ការមុតនិងរបួសដែលសះស្បើយយឺតៗ អាចជារោគសញ្ញាជំងឺទឹកនោមផ្អែម។ ជាតិស្ករក្នុងឈាមខ្ពស់ធ្វើឱ្យឈាមរត់មិនល្អធ្វើឱ្យពិបាកក្នុងការឈានដល់និងជួសជុលតំបន់ដែលខូចខាតនៃស្បែក។ នេះជាការព្រួយបារម្ភជាពិសេសសម្រាប់អ្នកជំងឺដែលមានជំងឺទឹកនោមផ្អែម។
ប្រសិនបើអ្នកបានកត់សម្គាល់ឃើញថាការមុតនិងរបួសរបស់អ្នកត្រូវចំណាយពេលយូរជាងមុនដើម្បីឱ្យជាសះស្បើយអ្នកត្រូវតែទៅពិគ្រោះជាមួយគ្រូពេទ្យ។
ការឈឺចាប់នៅដៃឬជើង (ឬម្រាមដៃឬម្រាមជើង) គឺជាសញ្ញាទូទៅមួយទៀតនៃជំងឺទឹកនោមផ្អែម។ ដូចដែលបានរៀបរាប់ខាងលើ, ជាតិស្ករក្នុងឈាមខ្ពស់នាំឱ្យឈាមរត់ខ្សោយនៅក្នុងវេន, នាំឱ្យមានការខូចខាតសរសៃប្រសាទ។ ដៃនិងជើងដែលជាផ្នែកនៃរាងកាយឆ្ងាយពីបេះដូងហើយវាធ្វើឱ្យឈឺ។
ជំងឺទឹកនោមផ្អែមគឺជាជំងឺរ៉ាំរ៉ៃមួយដែលអាចនាំទៅរកផលវិបាកធ្ងន់ធ្ងរជាច្រើនប្រសិនបើមិនព្យាបាលទេ។ ការធ្វើរោគវិនិច្ឆ័យវាកាន់តែលឿននោះការគ្រប់គ្រងវាហើយជីវិតរបស់អ្នកនឹងកាន់តែបានយូរ។ ប្រសិនបើអ្នកកត់សម្គាល់រោគសញ្ញាទាំងនេះជាពិសេសការរួមបញ្ចូលគ្នាជាច្រើនត្រូវធ្វើការជួបពិគ្រោះជាមួយគ្រូពេទ្យឱ្យបានឆាប់។
Acanthosis nigricans គឺជាលក្ខខណ្ឌស្បែកដែលបង្ហាញខ្លួនវាជាជាំខ្មៅដុំៗនៅលើស្បែក។ ស្នាមជាំខ្មៅទាំងនេះជារឿយៗលេចឡើងកន្លែងដែលមានស្នាមផ្នត់របស់ស្បែក: នៅលើកក្លៀក ក្រលៀន នៅលើជង្គង់ ខាងក្រោយជង្គង់ និងនៅលើម្រាមដៃ។
ខណៈពេលដែលស្ថានភាពនេះអាចប៉ះពាល់ដល់មនុស្សដែលមានសុខភាពល្អនោះវាគឺជាសញ្ញាដំបូងនៃជំងឺទឹកនោមផ្អែមដែលអ្នកគួរតែត្រូវទៅពិគ្រោះជាមួយគ្រូពេទ្យ។
ប្រែសម្រួលដោយ៖ Kalib9 | ប្រភព៖ BrightSide