និយាយពីវិស័យកីឡា មានច្រើនប្រភេទដូចជាបាល់ទាត់ វាយកូនហ្គោល បាល់បោះ ប្រណាំងរថយន្ត និងប្រដាល់ជាដើម។ ចុះអ្នកមានដឹងទេថា ក្នុងអាជីពជាអត្តពលិកនៃផ្នែកទាំងនោះ និយាយជារួម អត្តពលិករូបណាទៅដែលរកចំណូលបានច្រើនជាងគេ បើរាប់តាំងពីចំណុចចាប់ផ្តើមមកដល់ទីបញ្ចប់នៃអាជីពរបស់ពួកគេ?
បើអ្នកឆ្លើយថា ជា Cristiano Ronaldo នោះគឺអាចថាត្រូវ បើនិយាយតែក្នុងវិស័យកីឡាបាល់ទាត់ ប៉ុន្តែបើរាប់ជានូវវិស័យកីឡាជារួម CR7 ត្រឹមឈរលេខរៀងទី ៥ ប៉ុណ្ណោះ។ ខាងក្រោម Knongsrok បង្ហាញឈ្មោះអត្តពលិកទាំង ១២ ដែលទទួលបានចំណូលខ្ពស់បំផុត៖
១២) កីឡាករបាល់ទាត់ David Beckham ១,០៥ ពាន់លានដុល្លារ
១១) អ្នកវាយកូនហ្គោល Phil Mickesol ១,០៨ ពាន់លានដុល្លារ
១០) អ្នកវាយកូនបាល់ Roger Federer ១,១២ ពាន់លានដុល្លារ
៩) អ្នកប្រណាំងរថយន្ត Formula One លោក Michael Schumacher ១,១៣ ពាន់លានដុល្លារ
៨) កីឡាករបាល់ទាត់ Lionel Messi ១,១៤ ពាន់លានដុល្លារ
៧) កីឡាករបាល់បោះ LeBron James ១,១៧ ពាន់លានដុល្លារ
៦) អ្នកប្រដាល់ Floyd Mayweather ១,២ ពាន់លានដុល្លារ
៥) កីឡាករបាល់ទាត់ Cristiano Ronaldo ១,២៤ ពាន់លានដុល្លារ
៤) អ្នកវាយកូនហ្គោល Jack Nicklaus ១,៣៨ ពាន់លានដុល្លារ
៣) អ្នកវាយកុនហ្គោល Arnold Palmer ១,៥ ពាន់លានដុល្លារ
២) អ្នកវាយកូនហ្គោល Tiger Woods ២,១ ពាន់លានដុល្លារ
១) កីឡាករបាល់បោះ Michael Jordan ២,៦២ ពាន់លានដុល្លារ
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក