តាមថាលោក Antonio Conte មិនបានដាក់គោលដៅអាទិភាពនឹងមកដឹកនាំក្លឹប Tottenahm Hotspur នោះទេ ផ្ទុយទៅវិញគឺជាក្លឹបរួមលីគ PL មួយផ្សេងទៀត បើតាមស្ថានភាពនិងសំណើចុងក្រោយដែលលោកទទួលបាន។
បើតាមការឲ្យដឹងពីអ្នកសារព័ត៌មានលោក Roberto Gotta បាននិយាយថា ខ្ញុំយល់ពីស្ថានភាពរបស់ Conte លោកបានរង់ចាំដល់ដំណាក់កាលចុងក្រោយ ពីសំណើរបស់ Man Utd ព្រោះលោកពេញចិត្តលើប្រព័ន្ធកីឡាកររបស់ក្លឹបបិសាចក្រហមជាង។
តែយ៉ាងណា Man Utd រយៈពេលចុងក្រោយរាងល្អវិញ ហើយតំណែងរបស់ Ole Gunnar Solskjaer ក៏មិនត្រូវបានដកចោលនោះដែរ។ ប៉ុន្តែការជ្រើសរើសនេះ អាចថាត្រូវពាក់កណ្តាលប្រឈមហានិភ័យពាក់កណ្តាល ព្រោះអី បើទៅដឹកនាំ United គឺនឹងដឹងតែអាចឈ្នះពានរង្វាន់ ខុសពីនៅ Spurs គឺលោកត្រូវការរៀបក្រុម យ៉ាងហោចណាស់ក៏ចូលរដូវកាលក្រោយដែរ ទើបឃើញផ្លែផ្កាខ្លះ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក