ប៉ះ​រលាក! R.Madrid ត្រៀម​ចង​ជើង​គ្រាប់​ពេជ្រ​មួយ​រូប នៅ​តម្លៃ​ផ្តាច់​កុងត្រា ១ ពាន់​លាន​អឺរ៉ូ

ក្លឹប​ស្តេច​ស​ Real Madrid ត្រូវ​បាន​គេ​រាយការណ៍​ថា កំពុង​ចង់​ផ្តល់​កុងត្រា​ថ្មី​សម្រាប់​កីឡាករ​សំខាន់​នៅ​តំណែង​ប្រយុទ្ធ នោះ​គឺ​យុវជន​ប្រេស៊ីល Vinicius Junior។ ក្លឹប​មាន​មូលដ្ឋាន​ក្នុង​ទីក្រុង Madrid ប្រទេស​អេស្ប៉ាញ ចង់​បន្ត​កុងត្រា​ថ្មី​ឲ្យ​គេ ហួស​ពី​កុងត្រា​បច្ចុប្បន្ន​ដល់​ឆ្នាំ ២០២៨ ​ឯ​ណោះ។

1632127875_677668_1632127958_noticia_normal_recorte1

1236316758.0

បញ្ជាក់​ថា សម្រាប់​កីឡាករ​វ័យ​ ២១ ឆ្នាំ បច្ចុប្បន្ន​គេ​ជាប់​កុងត្រា​នៅ Madrid ដល់​ចុង​ខែ​មិថុនា ឆ្នាំ ២០២៥។ ស្ថិតិ​ជា​រួម គេ​បង្ហាញ​ខ្លួន ១៣៤ ប្រកួត រក​បាន ២៣ គ្រាប់​និង Assist ៣០ លើក។

បើ​តាម​សារព័ត៌មាន ABC បាន​ចុះ​ផ្សាយ គឺ Real ចង់​ត​កុងត្រា​ឲ្យ Vinicius លើ​កុងត្រា​ចាស់ ៣ ឆ្នាំ​បន្ថែម ពោល​ដល់​ចុង​ខែ​មិថុនា ឆ្នាំ ២០២៨។ ប៉ុន្តែ​អ្វី​ដែល​សំខាន់​គឺ​ក្នុង​កិច្ច​ព្រមព្រៀង​នោះ ស្តេច​ស​ដាក់​តម្លៃ​ផ្តាច់​កុងត្រា​ដល់​កីឡាករ​ប្រេស៊ីល ១ ពាន់​លាន​អឺរ៉ូ​ឯ​ណោះ។

Vinicius Jr Nacimiento Nueva Estrella

ប្រភព​បន្ត​ថា ក្នុង​ចន្លោះ​កុងត្រា​រយៈ​ពេល ៦ ឆ្នាំ​សម្រាប់ Vinicius គេ​ក៏​ទទួល​​បាន​ប្រាក់​ឈ្នួល ៨ លាន​អឺរ៉ូ/ឆ្នាំ​ផង​ដែរ៕ ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក