ក្រុម​ ៤ នេះ​គេ​ជិះ​សេះ​ព្រលែង​ដៃ​ហើយ ២ ជុំ​ទៀត​អត់​ចាំ​បាច់​ឈ្នះ​ក៏​បាន​ឡើង​ដែរ

នៅ​ការ​ប្រកួត​ពាន​រង្វាន់​អឺរ៉ុប UEFA Champions League បាន​ឆ្លង​ផុត​ជុំ​ទី​ ៤ ហើយ​សម្រាប់​វគ្គ​ចែក​ពូល ដោយ​យើង​ក៏​បាន​រក​ឃើញ​ជា​បណ្តើរៗ​ហើយ​ដែរ ជុំវិញ​ឈ្មោះ​ក្រុម​ដែល​មាន​កៅអី​ឡើង​ទៅ​កាន់​វគ្គ​បន្ទាប់ ដោយ​ធានា ១០០ ភាគរយ ដ្បិត​សល់ ២ ជុំ​ទៀត​ក្តី។

P2021 11 03 Liverpool_Atletico 6

ក្នុង​នោះ​រួម​មាន​ដូច​ជា​នៅ​ពូល B មាន​ក្លឹប​ឈរ​ចំណាត់ថ្នាក់​កំពូល​ Liverpool ដោយ​មាន ១២ ពិន្ទុ បន្ទាប់​ពី​ឈ្នះ​ទាំង ៤ ហើយ​ទើប​តែ​យក​ឈ្នះ​ទៅ​លើ Atletico Madrid ២-០ នៅ​ទាប​ភ្លឺ​ថ្ងៃ​ព្រហស្បតិ៍​នេះ។

រី​ឯ​នៅ​ពូល C មាន​ក្លឹប Ajax ដែល​រដូវ​កាល​នេះ ធ្វើ​បាន​ល្អ​ខ្លាំង ដោយ​មាន ១២ ពិន្ទុ​ដូច​គ្នា ហើយ​រក​បាន​ដល់ ១៤ គ្រាប់​និង​ទើប​តែ​របូត ២ គ្រាប់​ប៉ុណ្ណោះ។ ២ ជុំ​ចុង​ក្រោយ​ពួក​គេ​ត្រូវ​ប៉ះ Sporting CP និង Besiktas។

1350926083.0

01fkkzp4591s0tavwnay

ចំណែក​ឯ​ពូល E មាន Bayern Munich ក៏​ទទួល​បាន ១២ ពិន្ទុ​ពេញ​ផង​ដែរ ដូច​គ្នា​ទៅ​នឹង​ពូល H ដែល​មាន​ក្លឹប​សេះ​បង្កង់ Juventus ដែល​ឈ្នះ​ទាំង ៤ ដ្បិត​បើ​គ្មាន​ Cristiano Ronaldo ដែល​ជា​កីឡាករ​ឆ្នើម ទើប​ចាកចេញ​កាល​ពី​រដូវ​ក្តៅ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក