Messi ចុច​ឈ្មោះ​ក្លឹប ៧ សង្ឃឹម​លើក​ពាន UCL មាន​ក្លឹប​អេស្ប៉ាញ​មួយ​ តែ​អត់ Barcelona

Lionel Messi បាន​បង្ហាញ​ការ​យល់​ឃើញ​ពាក់ព័ន្ធ​នឹង​ក្លឹប​ទាំង ៧​ ដែល​សង្ឃឹម​ខ្ពស់​អាច​លើក​ពាន UEFA Champions League រដូវ​កាល​នេះ ដោយ​រួម​មាន​ទាំង​ក្លឹប PSG តែ​ក្លឹប​ផ្សេង​ឯ​ទៀត​គ្មាន Barcleona ដែល​ជា​អតីត​ក្លឹប​ចាស់​នោះ​ទេ។

Comp 1635981058

​តាម​ពិត​ទៅ​បច្ចុប្បន្ន​យើង​រក​បាន​ក្លឹប ៤ ហើយ ដែល​ធានា​កៅអី​ទៅ​កាន់​វគ្គ​បន្ទាប់ ១៦ ក្រុម ដោយ​មាន Bayern Munich, Liverpool, Ajax និង Juventus។ តែ​យ៉ាង​ណា Messi និយាយ​បែប​នេះ​ថា៖ "ខ្ញុំ​គិត​ថា​ពាន UCL ជា​គោលដៅ​ធំ​បំផុត​របស់​ខ្ញុំ​និង​ក្លឹប​ទាំង​មូល"។

GettyImages 1320712468

GettyImages 1235673056

លោក​បន្ត៖ "ពួក​គេ​កំពុង​សម្លឹង​ចង់​បាន​ពាន Champions League ដែល​កន្លង​មក​ក៏​កៀក​ជិត​ហើយ​ដែរ ជា​រួម​យើង​ជា​គោលដៅ​អាទិភាព​មួយ​ តែ​មិនមែន​ជា​ក្លឹប​តែ​មួយ​ទេ ដែល​សង្ឃឹម​ខ្ពស់​សារ​នេះ ដោយ​ក៏​មាន​ក្លឹប​ដទៃ​ទៀត ខិតខំ​ច្រើន​ឆ្នាំ​មក​ហើយ គួប​ផ្សំ​ពួក​គេ​ចុះ​ហត្ថលេខា​យក​បាន​កីឡាករ​ល្អៗ​ផង តួ​យ៉ាង​គឺ Man Utd, Man City, Bayern Munich, Liverpool, Atletico និង Chelsea"។

FC Barcelona V Real Sociedad La Liga Santander 243b8e70b3b11fbbb31f3143d2d1dab0

គួរ​បញ្ជាក់​ថា ការ​ប្រកួត​ពាន UCL បាន​កៀក​នឹង​ឈាន​ចូល​មក​ដល់​វគ្គ ១៦ ក្រុម​ហើយ ដោយ​នៅ​សេសសល់​តែ​ ២ ជុំ​ទៀត​ប៉ុណ្ណោះ ​មុន​បញ្ចប់​វគ្គ​ចែក​ពូល។ កាល​ពី​រដូវ​កាល​ចាស់​ក្រុម​ដែល​ជា​ម្ចាស់​ជើង​ឯក​គឺ ​បាន​ទៅ​លើ​ក្លឹប​តោ​ខៀវ Chelsea៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក