អ្នកវិភាគបាល់ទាត់ Trevor Sinclair បានសង្កត់ធ្ងន់ថា ប្រសិន Cristiano Ronaldo បដិសេធសំណើក្លឹប Man Utd ហើយជ្រើសរើសការផ្ទេរទៅក្លឹបដទៃមួយផ្សេងទៀត នៅលីគកំពូល PL នោះគេនឹងទទួលបានឱកាសច្រើនជាង ក្នុងការឈ្នះពានរង្វាន់។
បើតាមការលើកឡើងរបស់ Sinclair ប្រាប់ប៉ុស្តិ៍ talkSPORT ថា៖ "ខ្ញុំយល់ឃើញថា ប្រសិន Ronaldo គេព្រមផ្ទេរទៅ City នោះឱកាសឈ្នះពាននឹងមានច្រើនជាង ហើយខណៈពេលនេះ City ក៏ត្រូវការខ្សែប្រយុទ្ធពេញតួដែរ គួបផ្សំនឹងក្លឹបកៀកនឹងជិតឈ្នះពានរង្វាន់ជារឿយៗផង អ៊ីចឹង Ronaldo អាចមកលើកពានរង្វាន់បានយ៉ាងស្រួល តែបើជាមួយ Man Utd ខ្ញុំមិនច្បាស់នោះទេ"។
គួរបញ្ជាក់ថា តារាឆ្នើមវ័យ ៣៦ ឆ្នាំ នៅរដូវកាល ២០២១/២២ គេផ្ទេរមក United បង្ហាញខ្លួនសរុប ១១ ប្រកួត រកបាន ៩ គ្រាប់និង Assist ១ លើក។ Ronaldo ក៏ត្រៀមនឹងត្រូវប៉ះ Man City ដែលជាក្រុមភ្ញៀវនៅចុងសប្តាហ៍នេះផងដែរ ពោលគឺល្ងាចម៉ោង ១៩:៣០ នាទី ថ្ងៃសៅរ៍ ជាជំនួបជុំទី ១១ ក្របខ័ណ្ឌ PL៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក