នៅប្រកួតប៉ះ Atalanta ក៏ដោយសារតែបានគ្រាប់បាល់របស់ Cristiano Ronaldo កុំអីហ្នឹង ត្រូវបាត់បង់ពិន្ទុទៀតហើយ នៅប្រកួតជុំទី ៤ វគ្គចែកពូល UCL នៅឯទឹកដីអ៊ីតាលី។ តារាឆ្នើមសញ្ជាតិព័រទុយហ្គាល់រកបានពីរគ្រាប់ម្នាក់ឯង មានទាំងគ្រាប់បាល់ចុងម៉ោងនាទី ៩០+១ ផងដែរ។
ជាមួយគ្រាប់បាល់ទាំងពីរសារនេះ ក៏រុញឲ្យ តារាឆ្នើមវ័យ ៣៦ ឆ្នាំ មានគ្រាប់បាល់សរុប ១២៧ គ្រាប់នៅ ៣០៣ ប្រកួតហើយសម្រាប់ United ដោយរាប់ទាំងការលេងនៅលើកទីមួយឲ្យក្រុមផងនោះ។
តួលេខនេះ CR7 បាននាំមុខមួយគ្រាប់ លើអ្នកចាត់ការបច្ចុប្បន្នលោក Ole Gunnar Solskjaer ដែលកាលនៅជាកីឡាករ លោករកបាន ១២៦ គ្រាប់នៅ ៣៦៦ ប្រកួត។
គួរបញ្ជាក់ថា ក្រោយចប់ការប្រកួត Ronaldo និយាយ៖ "នេះជាប្រកួតដ៏លំបាកមួយ ដោយខ្ញុំដឹងថាការលេងនៅទឹកដី Bergamo គឺតែងតែជារឿងលំបាក តែយើងមានការជឿជាក់ដល់ចុងបញ្ចប់នៃការប្រកួត ហើយខ្ញុំពិតជារីករាយនឹងលទ្ធផលនេះ វាជាលទ្ធផលដ៏ ល្អមួយសម្រាប់ពួកយើង"៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក