ខាងក្រោមនេះ គឺជាសញ្ញាមួយចំនួនដែលបង្ហាញថា អ្នកនឹងក្លាយជាអ្នកមាននាពេលអនាគត។ ការក្លាយជាសេដ្ឋីដែលមានប្រាក់វាល់លាន អ្នកប្រហែលជាគិតថា វាគ្រាន់តែជាការស្រមើស្រមៃ ដែលមិនអាចក្លាយជាការពិតតែប៉ុណ្ណោះ។ ប៉ុន្តែអ្នកមានដឹងទេថា ចំនួនមហាសេដ្ឋី បានកើនឡើងពីមួយឆ្នាំ ទៅមួយឆ្នាំ។
នៅឆ្នាំ ២០១៧ មានតែមនុស្ស ៣៦ លាននាក់ប៉ុណ្ណោះ ដែលបានក្លាយជាជាមហាសេដ្ឋីទូទាំងពិភពលោក។ នៅឆ្នាំ ២០១៨ ចំនួនមហាសេដ្ឋីបានកើនឡើងដល់ ៤២លាននាក់។ ដូច្នេះក្តីសុបិនចង់ក្លាយជាសេដ្ឋីអាចក្លាយជាការពិត ជួនកាល ម្នាក់ក្នុងចំណោមនោះ អាចជាអ្នកផងក៏ថាបាន។ នេះគឺជាសញ្ញាមួយចំនួនដែលបង្ហាញថាអ្នកកើតមកមានសក្តានុពលក្លាយជាអ្នកមាន។
១. អ្នកចេះរកលុយតាំងពីតូច
លក្ខណៈទូទៅមួយក្នុងចំណោមលក្ខណៈទូទៅដែលអ្នកមានដូចគ្នា គឺពួកគេចាប់ផ្តើមរកលុយនៅវ័យក្មេង។ ជាឧទាហរណ៍ នៅអាយុ ១២ ឆ្នាំ Mark Cuban រកលុយបានដោយការលក់ថង់សំរាម។ Warren Buffett បានលក់ស្ករកៅស៊ូមួយកញ្ចប់ទៅអ្នកជិតខាងនៅអាយុ ៦ ឆ្នាំ ហើយ Richard Branson បង្កាត់ និងលក់ម៉ាកាវជាសត្វចិញ្ចឹមនៅអាយុ ១១ ឆ្នាំ។
ប្រសិនបើអ្នកមានស្មារតីជាសហគ្រិននេះតាំងពីនៅក្មេង វាគឺជាសញ្ញាដ៏រឹងមាំមួយដែលអ្នកតែងតែស្វែងរកវិធីរកលុយ ហើយនឹងក្លាយជាអ្នកមាននាពេលអនាគត។
២. តើអ្នកមានមហិច្ឆតាទេ?
នៅពេលអ្នកទទួលបានពិន្ទុ ៨ អ្នកមិនពេញចិត្ត ហើយគិតថាអ្នកអាចទទួលបានពិន្ទុខ្ពស់ជាងនេះ។ មហាសេដ្ឋីជាច្រើនមានមហិច្ឆតាខ្លាំងណាស់។ ពួកគេមិនពេញចិត្តពេលរកបាន ១ លានដុល្លារ ប៉ុន្តែចង់រកបាន ១០ លានដុល្លារដើម្បីសម្រេចក្តីសុបិន។
៣. មានភាពស្រស់ស្អាត និងទាក់ទាញ
នោះប្រហែលជាមិនយុត្តិធម៌ទេ ប៉ុន្តែការស្រាវជ្រាវដែលធ្វើឡើងដោយលោក Daniel Hamermesh សាស្ត្រាចារ្យផ្នែកសេដ្ឋកិច្ចនៅសាកលវិទ្យាល័យ Texas នៅ Austin សហរដ្ឋអាមេរិក បង្ហាញភស្តុតាងនេះចេញមក។ ការសិក្សានេះបានបង្ហាញថា "មនុស្សដែលមានភាពទាក់ទាញជាមធ្យមគឺ ៣% ទៅ ៤% ទំនងជារកប្រាក់ចំណូលបានច្រើនជាងមនុស្សដែលមានរូបរាងតិចជាងមធ្យម"។
នេះមានន័យថា រូបរាងល្អក៏ជាសំណាងផងដែរ។ ដូច្នេះហើយ វាជាការសំខាន់ណាស់ដែលអ្នកដឹងពីរបៀបទាញយកទ្រព្យសម្បត្តិនោះ។ Hamermesh បានរកឃើញថាមនុស្សដែលមើលទៅគួរឱ្យទាក់ទាញ អាចទាក់ទាញអ្នកសម្ភាសន៍ និងជម្រុញការលក់កាន់តែច្រើននៅក្នុងអាជីវកម្ម។
៤. អ្នកតែងតែដឹងខ្លួន
មហាសេដ្ឋីមិនរង់ចាំពេលវេលាដ៏ល្អឥតខ្ចោះក្នុងការវិនិយោគ ឬបើកអាជីវកម្មរបស់ពួកគេនោះទេ។ ពួកគេជាច្រើនយល់ថា មិនមានពេលល្អជាងពេលចាប់ផ្តើមរកលុយនោះឡើយ។ ពួកគេយល់ថា ការពន្យារពេលនឹងបំផ្លាញសុបិនដ៏សម្បូរបែបរបស់ពួកគេ។ ដូច្នេះហើយ ពួកគេតែងតែខិតខំឆ្ពោះទៅរកគោលដៅតាំងពីពេលបច្ចុប្បន្ន។
៥. អ្នកផ្តោតលើការរកលុយ ជាជាងសន្សំលុយ
អ្នកមាន គឺពូកែគ្រប់គ្រងការចំណាយ និងសន្សំលុយ។ ទោះជាយ៉ាងណាក៏ដោយ ពួកគេរកលុយបានប្រសើរជាងពួកគេសន្សំប្រាក់។ ដូច្នេះ លុយក្នុងហោប៉ៅរបស់ពួកគេ កើនឡើងច្រើនមិនតិចទេ៕
ប្រភព ៖ Emdep / Knongsrok