ល្មម​កក់ក្តៅ​ចិត្ត! ក្លឹប Spurs ដាក់​កញ្ចប់​លុយ​ធំ​ប៉ុណ្ណេះ ទុក​ឲ្យ​ Conte ចាយ​ទិញ​កីឡាករ

ក្លឹប Tottenham Hotspur បន្ទាប់​ពី​ដក​តំណែង​លោក Nuno Espirito គឺ​ក្លឹប​មាន​ភាគរយ​ច្រើន អាច​នឹង​យក​លោក Antonio Conte ដែល​ជា​គ្រូ​កំពុង​ទំនេរ​ជើង​ឲ្យ​មក​ចូល​ដឹកនាំ​ជំនួស។ យ៉ាង​ណា​បើ​តាម​របាយការណ៍​ពី MailOnline ចុះ​ផ្សាយ​ថា ខាង​ក្លឹប Spurs ក៏​បាន​ត្រៀម​លុយ​ធំ​សម្រាប់ Conte ឲ្យ​ចាយវាយ​ម៉ា​សប្បាយ​ដៃ​ផង​ដែរ។

Levy Spurs Conte

ប្រភព​បាន​ឲ្យ​ដឹង​ថា Conte នឹង​ទទួល​បាន​កុងត្រា​រយៈ​ពេល ១៨ ខែ ជាមួយ​ប្រាក់​ឈ្នួល​ប្រមាណ ១៣ លាន​ផោន អម​នឹង​ប្រាក់​ឧបត្ថម្ភ​ផ្សេងៗ គឺ​ចូល​ជិត ២០ លាន​ផោន​ដែរ។

រី​ឯ​ខ្ទង់​ចំណាយ​ក្លឹប​ត្រៀម​ផ្តល់​ឲ្យ​នោះ គឺ​មាន​ដល់​ទៅ ១៥០ លាន​ផោន​ឯ​ណោះ ដែល​គ្រូ​អ៊ីតាលី ស្រលាញ់​កីឡាករ​ណា​អាច​យក​កីឡាករ​ហ្នឹង​មក​បាន ឲ្យ​តែ​គិត​ថា​សក្តិសម​អាច​ជួយ​ក្រុម​ទទួល​បាន​ភាព​ល្អ​ប្រសើរ​ឡើង​វិញ​បាន។

Aia_charity_isf_shirts_sheffieldunited_1

0_FBL ITA SERIEA CROTONE INTER

គួរ​បញ្ជាក់​ថា Spurs ក្រោម​ការ​ដឹកនាំ​របស់ Nuno កន្លង​មក គឺ​ដូច​ជា​ដើរ​ថយ​ក្រោយ​អ៊ីចឹង ដោយ ១៧ ប្រកួត ឈ្នះ ៩ ស្មើ ១ ចាញ់​ដល់​ទៅ ៧។ ចំណាត់ថ្នាក់​របស់ Spurs នៅ PL បាន​ធ្លាក់​ដល់​លេខ ៩ មាន​តែ ១៥ ពិន្ទុ ចាញ់​ក្រុម Top 4 ដល់​ទៅ ៥ ពិន្ទុ ហើយ​បរាជ័យ​ធ្ងន់ធ្ងរ​គឺ​ចាញ់ Man Utd ៣-០ ក្នុង​ទឹកដី​ខ្លួន​ឯង៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក