កំពុងតែខ្សត់រឿងចាយវាយ ហើយទើបតែដកគ្រូចេញ ឥឡូវ Barcelona មកជួបរឿងក្រពុលមុខមួយទៀតហើយ គឺកីឡាករសំខាន់នៅតំបន់ជួរមុខ ត្រូវអវត្តមានពីទីលានដល់ទៅ ៣ ខែឯណោះ។
បើតាមសេចក្តីប្រកាសរបស់ក្លឹប នោះគឺ Sergio Aguero ដែលគេមានបញ្ហាបេះដូង និងផ្លូវដង្ហើម ហើយកន្លងមកនៅប្រកួតចុងសប្តាហ៍ក៏ត្រូវបានរថយន្តសង្រ្គោះ ដឹកទៅមន្ទីរពេទ្យភ្លាមៗកំឡុងការប្រកួត។ ឥឡូវក្រោយធ្វើតេស្ត គឺគេត្រូវសម្រាករយៈពេល ៣ ខែដើម្បីព្យាបាលជំងឺ។
សម្រាប់ Aguero ផ្ទាល់គេក៏បានចេញមួយភ្លាមៗផងដែរ លើបណ្តាញសង្គម៖ "ខ្ញុំមិនអីទេ ខ្ញុំមានអារម្មណ៍ល្អក្នុងដំណើរការព្យាបាលមួយនេះ ហើយខ្ញុំចង់អរគុណនូវសារផ្ញើសារនិងគាំទ្រពីអ្នករាល់គ្នាដែលធ្វើឲ្យបេះដូងខ្ញុំកាន់តែរឹងមាំបន្ថែម"។
គួរបញ្ជាក់ថា Aguero នឹងអវត្តមានចន្លោះខែវិច្ឆិកា ដល់ដើមខែកុម្ភៈ ដែលល្មមដល់ពាក់កណ្តាលរដូវកាលនៅ La Liga ឬឈានដល់វគ្គ ១៦ ក្រុមសម្រាប់ពានរង្វាន់ UCL។ យ៉ាងណាសម្រាប់អ្នកមានបុណ្យ ក៏ទើបតែទទួលបានការវិលត្រលប់មកវិញរបស់ Ousmane Dembele ដែលទើបជាសះស្បើយរបួសសម្រាកអស់ ៤ ខែ ដូច្នេះវាក៏អាចជាការប៉ះប៉ូវដ៏ល្អមួយដែរ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក