ក្លឹបមេឃខៀវ Man City ត្រូវបានគេរាយការណ៍ថា កំពុងចាប់អារម្មណ៍លើការចង់បានកីឡាកររមែងជាប់ជម្រើសដំបូងរបស់ Barcelona នោះគឺអ្នកចាំទី Ter Stegen ដោយចង់យកគេមកចូលរួមនៅលីគកំពូលអង់គ្លេសនាពេលខាងមុខ។
ទៅមើលសុពលភាពកុងត្រារបស់កីឡាករសញ្ជាតិអាល្លឺម៉ង់ ត្រូវផុតនៅចុងខែមិថុនា ឆ្នាំ ២០២៥ ឯណោះ តែដោយសារក្លឹប City មើលឃើញពីភាពខ្វះខាតនៃផ្នែកហិរញ្ញវត្ថុរបស់អ្នកមានបុណ្យ ដូច្នេះជឿថា ពេលវេលានេះ ការចរចាយក Stegen ចេញពី Camp Nou គឺជាឱកាសដ៏ល្អបំផុត។ នេះបើតាមសារព័ត៌មានEl Nacional បានចុះផ្សាយ។
លោក Pep Guardiola ស្រលាញ់ពេញចិត្តសមត្ថភាពរបស់អ្នកចាំទីវ័យ ២៩ ឆ្នាំយូរមកហើយ តែសារនេះទាន់មានឱកាសល្អ ចង់រំអុកឲ្យក្លឹបទាក់ទងយកគេមកឲ្យបាន។ សារមុនលឺថា City ធ្លាប់ដាក់សំណើម្តងដែរ ដោយចាយលុយ ៤០ លានអឺរ៉ូ កាលពីឆ្នាំ ២០១៦ តែមិនទទួលបានជោគជ័យ។
ឥឡូវម្តងទៀតនេះ City ចង់ចរចាជាថ្មី ហើយដាក់សំណើផ្តល់ជូនថ្លៃពលកម្ម ៩ លានអឺរ៉ូ/ឆ្នាំទៅឲ្យ Stegen ហើយគេអាចមកប្រជែងតំណែងដៃទីមួយជាមួយនឹង Ederson បាន។ រំឭកថា ចាប់តាំងពីការផ្ទេរមកចូលរួមនៅឆ្នាំ ២០១៤ សម្រាប់ Stegen គេបង្ហាញខ្លួនសរុប ២៩០ ប្រកួត និងទប់បាល់ Clean Sheet បាន ១១៧ ប្រកួត៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក