ក្លឹបមេឃខៀវ Man City នឹងត្រូវចូលជួបម្ចាស់ដី Man Utd នៅឯកីឡដ្ឋាន Old Trafford ឬយើងអាចហៅជំនួបនេះថា Manchester Derby។ សម្រាប់ជើងទី ១ រដូវកាលនេះ ត្រូវលេងនៅវេលាម៉ោង ១៩:៣០ នាទីល្ងាច ថ្ងៃសៅរ៍ ទី ៦ វិច្ឆិកាខាងមុខ។
មុនឈានដល់ការប្រកួត យើងទទួលបានដំណឹងពីមន្ទិលសង្ស័យដែលអាចនឹងអវត្តមានកីឡាករលេងតំណែងបម្រើរបស់ City នោះគឺ Kevin de Bruyne។ មិនមែនដោយសារគេជួបបញ្ហារបួសអ្វីតេ តែទំនងដោយសារគេលេងមិនសូវបានល្អ ហើយមិនស្ថិតក្រោមការចាប់អារម្មណ៍ខ្លាំងពីលោក Pep Guardiola នៅរដូវកាល ២០២១/២២។ នេះបើតាមសារព័ត៌មាន TheSun បានចុះផ្សាយ។
តំណែងនៅជម្រើសដំបូងរបស់ De Bruyne ក្រោមការជ្រើសរើសរបស់លោក Pep ក៏លែងជាប់លាប់ដូចមុនដែរ ដ្បិតទើបជាពីរបួសថ្មីថ្មោង។ ប្រភពជឿថា គ្រូធំ City អាចជានឹងដាក់ឲ្យ Ilkay Gundogan ចូលលេងជំនួស De Bruyne ច្រើនជាងនៅប្រកួតទល់ Man Utd នាចុងសប្តាហ៍។
គួរបញ្ជាក់ថា កីឡាករបែលហ្សិកក៏ធ្លាប់ត្រូវបានតារាឆ្នើម Man Utd គឺ Bruno Fernandes សរសើរកាលពីពេលមុនផងដែរ ថាស្ថិតិខ្សែបម្រើល្អបំផុតនៅ PL រយៈពេលចុងក្រោយគឺមានតែ De Bruyne ទេដែលល្អជាងខ្លួន៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក