Mbappe ទាមទារ​លក្ខខណ្ឌ​មួយ​នេះ​ចាំ​បាច់ មុន​ព្រម​ទម្លាក់​ចុង​ប៊ិច​ត​កុងត្រា​ថ្មី​ឲ្យ PSG

សុពលភាព​កុងត្រា​របស់​កីឡាករ​បារាំង Kylian Mbappe តាម​ថា​គឺ​ត្រូវ​ផុត​នៅ​ចុង​ខែ​មិថុនា ឆ្នាំ ២០២២ ខាង​មុខ តែ​យ៉ាង​ណា​ភាគរយ​នៃ​ការ​បន្ត​ថ្មី ជាមួយ​ក្លឹប​យក្ស Paris Saint-Germain គឺ​នៅ​តែ​អាច​កើត​មាន។

NewFile 1

យ៉ាង​ណា​ពាក់ព័ន្ធ​នឹង​ការ​ចរចា​កុងត្រា​ថ្មី បើ​តាម​ការ​បញ្ជាក់​ពី​ម្តាយ​បង្កើត​ក៏​ដូច​ជា​ភ្នាក់ងារ​ផ្ទាល់​ខ្លួន​របស់​យុវជន​វ័យ ២២ ឆ្នាំ គឺ​អ្នក​ស្រី Fayza Lamari ក៏​សង្កត់​ធ្ងន់​ថា ក្នុង​កិច្ច​ព្រមព្រៀង​ពេល​ខាង​មុខ បើ​វា​អាច​កើត​ឡើង ក៏​កើត​ឡើង​ទៅ​បាន ក្នុង​លក្ខខណ្ឌ​ដែល PSG ព្រម​ធានា​ពី​ការ​អនុញ្ញាត​ឲ្យ Mbappe អាច​ចូលរួម​នៅ​ព្រឹត្តិការណ៍​អូឡាំពិក​ឆ្នាំ ២០២៤ ក្នុង​ទីក្រុង​ប៉ារីស​ពេញលេញ​ផង​ដែរ។

16277615604322

អ្នក​ស្រី Lamari ប្រាប់​សារព័ត៌មាន Le Parisien បែប​នេះ​ថា៖ "នោះ​វា​នឹង​ស្ថិត​ក្នុង​កុងត្រា​របស់ Mbappe ដោយ​ត្រូវ​តែ​អនុញ្ញាត​ឲ្យ​ជម្រើស​ជាតិ​អាច​កោះហៅ​គេ​ទៅ​ចូលរួម​នៅ​អូឡាំពិក ដែល​លេង​ក្នុង​ទីក្រុង​កំណើត​របស់​គេ​បាន ហើយ PSG នឹង​មិន​ហាមឃាត់​គេ​ឡើយ"។

Reer

16354261173213

គួរ​បញ្ជាក់​ថា ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​ឆ្នាំ ២០២៤ ដែល​ត្រៀម​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ក្នុង​ទីក្រុង​ប៉ារីស គឺ​នឹង​បើក​ការ​ប្រកួត​ចន្លោះ​ថ្ងៃ​ទី ២៦ កក្កដា ដល់ ១១ សីហា ដែល​ពេលវេលា​នោះ ការ​លេង​ក្នុង​លីគ​គឺ​ស្បើយ​ហើយ តែ​អាច​ជាប់​ការ​ប្រកួត​ពាន​រង្វាន់​ណា​មួយ​ដែល​មិន​អាច​មើល​ឃើញ​ជា​មុន​សម្រាប់​ក្លឹប PSG៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក