Cristiano Ronaldo, Edinson Cavani និង Bruno Fernandes បានសហការគ្នាយ៉ាងស៊ីចង្វាក់ នៅប្រព័ន្ធលេងរបស់ Man Utd យកឈ្នះ ៣-០ ទៅលើម្ចាស់ដី Tottenham Hotspur កាលពីយប់មិញ ដោយដូចយើងបានឃើញហើយ ពេលបាល់វាយបកម្តងៗ បិសាចប្រើតែកីឡាករ ៣ រូបប៉ុណ្ណោះខាងលើ ហើយលេងស្រុះគ្នាបានយ៉ាងល្អ។
យ៉ាងណា សម្រាប់ Ronaldo ដែលរកបាន ១ គ្រាប់និង Assist ១ លើក ហើយ Cavani រកបាន ១ គ្រាប់ ពួកគេក៏បានបង្កើតកំណត់ត្រាដ៏អស្ចារ្យមួយផងដែរ។ នោះគឺនៅគ្រាប់បាល់ទីពីរ ដែលកីឡាករអ៊ុយរុយហ្គាយ ធ្វើបានឲ្យបិសាច។
គ្រាប់បាល់ទីពីរនោះ កើតឡើងពីការ Assist ចេញពីជើងរបស់ Ronaldo ដែលនេះនាំឲ្យវាក្លាយជាគ្រាប់បាល់ ឆ្លងកាត់ការសហការពីកីឡាករវ័យចំណាស់ពីររូប អាយុលើស ៣៤ ឆ្នាំ ខកខានកើតមានតាំងពីជំនាន់ Paul Scholes កាត់បាល់ឲ្យ Ryan Giggs ស៊ុតបញ្ចូលទីនៅខែសីហា ឆ្នាំ ២០១០ នាជំនួបទល់ Newcastle។
គួរបញ្ជាក់ថា ប្រព័ន្ធលេង ៣-៥-២ ទំនងជានឹងត្រូវបានប្រើប្រាស់ជាថ្មី នៅប្រកួតទល់ Atalanta ខាងមុខ ដោយឈុតនេះអ្នកគាំទ្រចង់ឃើញ Ole ប្តូរមកប្រើប្រាស់យូរណាស់ហើយ៕ ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក