រូបភាព​កូនភ្លោះ Ronaldo នាំ​មុខ​ Messi ហើយ តែ​នៅ​ចាញ់​រូបភាព​មួយ​សន្លឹក​នេះ​ក្នុង​លោក

កាល​ពី​ថ្ងៃ​សុក្រ​កន្លង​ទៅ តារា​ឆ្នើម Cristiano Ronaldo បាន​ប្រកាស​ជា​សាធារណៈ​លើ Instagram ថា លោក​ត្រៀម​នឹង​ទទួល​បាន​កូន​ភ្លោះ ២ នាក់​ទៀត​ហើយ ដែល​នាំ​ឲ្យ​កូន​ក្នុង​បន្ទុក​របស់​លោក​សរុប​ឡើង​ដល់ ៦ នាក់។

Hj

រូបភាព​មួយ​សន្លឹក​ដែល​ចែកចាយ​លើ​គណនី​របស់ Cristiano Ronaldo ត្រឹម​តែ​រំលង​ជាង​មួយ​ថ្ងៃ ក៏​បាន​កើន​ដល់​ជាង ២៩ លាន Likes នេះ​បើ​គិត​ត្រឹម​ម៉ោង ១២ រសៀល ​ថ្ងៃ​ទី ៣០ ​តុលា ឆ្នាំ ២០២១។

តួ​លេខ​នេះ​បាន​រុញ​ឲ្យ Ronaldo ក្លាយ​ជា​អត្តពលិក​ដំបូង​ក្នុង​លោក ដែល​បង្ហោះ​រូបភាព​មាន​គេ​ចុច Like ច្រើន​បំផុត​លើ​បណ្តាញ​សង្គម​យក្ស Instagram។ វា​បាន​នាំ​មុខ​ទៅ​លើ​រូបភាព​ចាស់​របស់ Lionel Messi ដែល​បង្ហោះ​កាល​ពី​ប៉ុន្មាន​ខែ​មុន ជុំវិញ​ការ​កាន់​ពាន​នៅ​ជម្រើស​ជាតិ​លើក​ដំបូង​បង្អស់ Copa America 2021 គេ​ទទួល​បាន​តែ​ជិត ២២ លាន Likes ប៉ុណ្ណោះ។

Dfghfghf

Instagram Egg Gty Jc 190114_hpMain_16x9_1600

នេះ Ronaldo អាច​យក​ឈ្នះ​ទៅ​លើ Messi តែ​លោក​មិន​ទាន់​អាច​ក្លាយ​ជា​បុគ្គល​ក្នុង​លោក ដែល​អាច​បង្ហោះ​រូបភាព​មាន​គេ​ចុច Like ច្រើន​បំផុត​នៅ​ឡើយ។ ដោយ​កីឡាករ​ព័រទុយហ្គាល់ នៅ​ចាញ់​គណនី World_record_egg ដែល​បង្ហោះ​រូប​ស៊ុត​កាល​ពី​ដើម​ខែ​មករា ឆ្នាំ ២០១៩ មាន​ការ​ចុច Likes ជាង ៥៥ លាន​ដង​ឯ​ណោះ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក