Xavi នឹងត្រៀមក្លាយជាអ្នកចាត់ការរបស់ក្លឹប FC Barcelona នៅពេលដ៏ខ្លីខាងមុខ បន្ទាប់ពីក្លឹបប្រកាសដកតំណែងលោក Ronald Koeman។ គេជឿថាការមកដល់របស់គ្រូថ្មីសញ្ជាតិអេស្ប៉ាញ ក្រុមអ្នកមានបុណ្យនឹងមានភាពល្អប្រសើរជាងមុន ហើយក៏នឹងមានការផ្លាស់ប្តូរប្រព័ន្ធកីឡាករមួយចំនួនផងដែរ។
បើតាមសារព័ត៌មាន Sport បានចុះផ្សាយថា Xavi ហាក់កំពុងចាប់ចិត្តលើកីឡាករនៅក្លឹប Bayern Munich ជាខ្លាំង នោះគឺស្លាបប្រយុទ្ធ Kingsley Coman ដែលគេមិនសូវបានលេងជាប់លាប់ទេ ក្រោមការដឹកនាំរបស់លោក Julian Nagelsmann ដែលជាអ្នកចាត់ការថ្មី។
អនាគតរបស់បុរសវ័យ ២៥ ឆ្នាំត្រូវផុតនៅចុងខែមិថុនា ឆ្នាំ ២០២៣ ហើយក៏ល្ហិចល្ហៀងថាចង់ចាកចេញនៅពេលខាងមុខផងដែរ ប្រសិនជាទទួលបានសំណើដ៏សមរម្យណាមួយ។ លទ្ធភាពសម្រាប់ Barca ពេលនេះ គឺមានភាគរយអាចយកបាន Coman ព្រោះការចំណាយទៅលើគេនឹងមិនជាក្រាស់ក្រែលដល់តម្លៃ Haaland អ្វីនោះឡើយ។
គួរបញ្ជាក់ថា ក្រៅពី Coman សម្រាប់ Xavi ក៏លឺថាចាប់អារម្មណ៍លឺ Raheem Sterling នៅក្លឹប Man City ម្នាក់ទៀតផងដែរ ពោលពីរហ្នឹងយកមួយណាក៏បាន ឲ្យតែក្លឹប Barcelona អាចចរចាជោគជ័យ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក