ឲ្យ​តែ​បាន​តំណែង ដឹង​តែ​ទិញ​ម្នាក់​នេះ​ហើយ Conte មើល​ឃើញ​កីឡាករ​តម្លៃ ៣០ លាន​អឺរ៉ូ​ម្នាក់​រួច​ស្រេច

លោក Antonio Conte នៅ​រយៈ​ពេល​ចុង​ក្រោយ ល្ហិចល្ហៀង​ថា​អាច​ជា​នឹង​ចូល​ជំនួស​តំណែង​អ្នកចាត់ការ​លោក Ole Gunnar Solskjaer នៅ​ក្លឹប Man Utd បន្ទាប់​ពី​គ្រូ​សញ្ជាតិ​ន័រវេស ដឹកនាំ​ក្រុម​បង្កើត​លទ្ធផល​មិន​បាន​ល្អ​នៅ​ប៉ុន្មាន​ប្រកួត​ចុង​ក្រោយ។

0_maxresdefault

យ៉ាង​ណា​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Inter Live បាន​ឲ្យ​ដឹង​ថា បុរស​សញ្ជាតិ​អ៊ីតាលី បាន​ដាក់​គោលដៅ​នូវ​កីឡាករ​ដែល​ខ្លួន​ចង់​បាន​ជា​បណ្តើរៗ​ហើយ ដោយ​ក្នុង​ចំណោម​នោះ​គឺ​មាន​ខ្សែ​ការពារ​កណ្តាល Stefan de Vrij ធ្លាប់​ជា​អតីត​កូន​ក្រុម​កាល​នៅ​ក្លឹប​ Inter Milan។

Stefan De Vrij 3 E1618148438143

កីឡាករ​វ័យ ២៩ ឆ្នាំ គេ​សេសសល់​កុងត្រា​ដល់​ចុង​ខែ​មិថុនា ឆ្នាំ ២០២៣ ហើយ​នៅ​រដូវ​កាល​នេះ ក៏​បន្ត​ជា​ចំណែក​សំខាន់​របស់ Inter ដោយ​រក​បាន ១ គ្រាប់ នៅ​ការ​បង្ហាញ​ខ្លួន​សរុប ១៣ ប្រកួត។ តាម​ហាងឆេង​ថ្លៃ​ខ្លួន កីឡាករ​ហូឡង់​អាច​ថ្លៃ​ល្បាក់ ៣០ លាន​អឺរ៉ូ ឬ​ជាង ២៥ លាន​ផោន។

FC Internazionale V Torino FC   Serie A

ការ​ចង់​បាន​នេះ តាម​ដឹង​គឺ​លោក​ចង់​យក​មក​លេង​នៅ​តំណែង​របស់ Harry Maguire ដោយ Conte មើល​ទៅ​មិន​ជា​ទុក​ចិត្ត ឬ​ជឿជាក់​លើ​កីឡាករ​លេង​ការពារ​ក្រោម​របស់ United ​បច្ចុប្បន្ន​នេះ​ទាល់​តែ​សោះ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក