Jack Grealish ជាកីឡាករអង់គ្លេសដំបូង ដែលមានតម្លៃផ្ទេរខ្ពស់បំផុតដល់ទៅ ១០០ លានផោន ហើយបច្ចុប្បន្នកំពុងឈរជើងជាមួយក្លឹបមេឃខៀវ Manchester City។ កន្លងទៅនេះ គេបានបង្ហាញការយល់ឃើញពាក់ព័ន្ធនឹងការរៀបឈុត ៥ រូបល្អបំផុត ដែលខ្លួនស្រមៃចង់បាន ដោយមានឈ្មោះខ្លួនឯង និងជើងចាស់ថ្មី ៤ រូបឯទៀត។
Grealish បានដាក់ឈ្មោះអ្នកចាំទី Ederson ខ្សែការពារ Sergio Ramos ខ្សែបម្រើ Jack Grealish ជាខ្លួនឯង ហើយខ្សែប្រយុទ្ធ Lionel Messi និង Ronaldo Nazario ពោលគឺអវត្តមានតារាឆ្នើម Cristiano Ronaldo នៅក្នុងឈុតមួយនោះ។
បញ្ជាក់ថា កីឡាករទាំង ៤ ដែល Grealish ជ្រើសរើស ដោយមិនរាប់បញ្ចូលខ្លួនឯង គឺមានតែ Ederson មួយប៉ុណ្ណោះដែលធ្លាប់រួមជើង ក្រៅពីនោះមិនធ្លាប់ម្តងណានោះឡើយ។ ទៅមើលស្ថិតិរដូវកាលថ្មី របស់ខ្សែប្រយុទ្ធស្លាប បង្ហាញខ្លួន ១៣ ប្រកួត រកបាន ២ គ្រាប់និង Assist ៣ លើក៕
ប្រភព៖ GiveMeSport