អតីត​មិត្ត​រួម​ក្រុម Ronaldo ម្នាក់ សរសើរ​ Messi ថា​ជា​ព្រះ​ក្នុង​ពិភព​បាល់ទាត់

ខ្សែ​ការពារ​នៅ​ក្លឹប Tottenham Hotspur គឺ​កីឡាករ Cristian Romero បាន​បង្ហាញ​ការ​យល់​ឃើញ អំពី ការ​ប្រៀបធៀប​រវាង Cristiano Ronaldo និង Lionel Messi ខណៈ​ដែល​សម្រាប់​គេ​ផ្ទាល់ គឺ​សុទ្ធ​តែ​ធ្លាប់​បាន​រួម​ជើង​ជាមួយ​កីឡាករ​ទាំង​ពីរ។

Skysports Tottenham Romero_5560092

Romero ធ្លាប់​ខ្ចី​ជើង​ពី Atalanta ទៅ​លេង​ឲ្យ​ Juventus ហើយ​រួម​ជើង​នៅ​ទី​នោះ​ជាមួយ Ronaldo បាន​មួយ​រយៈ​ពេល​ដែរ ខណៈ​ជាមួយ Leo Messi គឺ​ជា​មិត្ត​រួម​ជម្រើស​ជាតិ​អាហ្សង់ទីន​នឹង​គ្នា។ ពួក​គេ​ក៏​ទើប​តែ​បញ្ចប់​ភារកិច្ច​ជួយ​ក្រុម​លើក​ពាន Copa America កន្លង​ទៅ​ផង​ដែរ។

Romero បាន​និយាយ​ថា៖ "Messi មិន​មែន​ត្រឹម​តែ​ជា​កីឡាករ​ល្អ​ម្នាក់​ទេ តែ​គេ​ជា​ព្រះ​ក្នុង​ពិភព​បាល់ទាត់ ហើយ​ខ្ញុំ​ជឿ​ថា​មិនមែន​តែ​ខ្ញុំ​ទេ ដែល​និយាយ​បែប​ហ្នឹង នរណា​ចេះ​មើល​បាល់ ស្គាល់​ពី​បាល់ គឺ​ប្រាកដ​ជា​ស្គាល់​ Messi ហើយ​និយាយ​ដូច​តែ​ខ្ញុំ​អ៊ីចឹង"។

Da482805ff05d8af7179af4494b6ae3300d6d685

Cristian Romero

លោក​បន្ត៖ "ការ​ដែល​មាន​ឱកាស​រួម​ជើង​ជាមួយ​គាត់​ជា​រឿង​ដ៏​អស្ចារ្យ តែ​ការ​ដែល​អាច​រួម​បន្ទប់​ផ្លាស់​សំលៀកបំពាក់​ជាមួយ​គាត់​ទៀត វា​ក៏​កាន់​តែ​វិសេសវិសាល យើង​សុទ្ធ​តែ​បាន​ដឹង​ហើយ​ថា គាត់​ជា​បុគ្គល​ល្អ​មិន​ត្រឹម​តែ​ក្នុង​នាម​កីឡាករ​បាល់ទាត់​ទេ តែ​ក្នុង​នាម​ជា​មនុស្ស​ធម្មតា​ម្នាក់ ក៏​ខ្ញុំ​គោរព​គាត់​ខ្លាំង​ណាស់​ដែរ"៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក