Neymar ប្រាប់​ឲ្យ PSG ចូល​ប្រជែង Liverpool ដណ្តើម​យក​កីឡាករ​នៅ PL ម្នាក់

បើ​តាម​របាយការណ៍​ចុង​ក្រោយ​ចុះ​ផ្សាយ​ថា ក្លឹប​បារាំង Paris Saint-Germain កំពុង​បង្ហាញ​ការ​ចាប់​អារម្មណ៍​ទៅ​លើ​កីឡាករ​លេង​តំណែង​ស្លាប​នៅ​ក្លឹប Leeds United ដែល​ជា​កីឡាករ​ Neymar មាន​ការ​ស្រលាញ់​ពេញ​ចិត្ត​ដូច​គ្នា។

16138356203589

នោះ​គឺ​កីឡាករ​វ័យ ២៤ ឆ្នាំ Raphinha ដែល​គេ​បាន​ក្លាយ​ជា​ចំណែក​សំខាន់​ក្រោម​ការ​ដឹកនាំ​របស់​លោក Marcelo Bielsa ហើយ​នៅ​រដូវ​កាល​នេះ រក​បាន​ ៣ គ្រាប់​ហើយ​ឲ្យ​ក្លឹប។ យ៉ាង​ណា​ភ្នាក់ងារ​របស់​កីឡាករ​ប្រេស៊ីល​ខាង​លើ គឺ​លោក Deco ក៏​ធ្លាប់​និយាយ​ដែរ​ថា Raphinha មាន​ក្លឹប Liverpool ចរចា​ចង់​បាន។

Raphinha 1140x783

ពេល​នេះ​ក្លឹប​បារាំង Paris Saint-Germain កំពុង​ចូល​ប្រជែង​ជាមួយ Liverpool ហើយ លើ​ការ​ចង់​បាន Raphinha តែ​មិន​ច្បាស់​ថា កីឡាករ​គេ​ព្រម​ផ្ទេរ​មក​ឬ​អត់​ទេ គ្រាន់​ថា​បើ​ផ្ទេរ​ទៅ​ហង្ស​គឺ​បាន​លេង​ជាមួយ Roberto Firmino តែ​បើ​ផ្ទេរ​ទៅ PSG គឺ​បាន​លេង​ជាមួយ​ Neymar ក៏​ដូច​ជា​មិត្ត​រួម​សញ្ជាតិ​មួយ​ចំនួន​ផ្សេង​ទៀត​ផង​ដែរ។

Raphinha Celebrates Leeds Goal West Ham

គួរ​បញ្ជាក់​ថា Raphinha ជាប់​សុពលភាព​កុងត្រា​ជាមួយ​ក្លឹប​ Leeds ដល់​ចុង​ខែ​មិថុនា ឆ្នាំ ២០២៤។ បើ​តាម​ហាងឆេង​ថ្លៃ​ខ្លួន​របស់​គេ គឺ​អាច​ថ្លៃ​ប្រមាណ ៣២ លាន​អឺរ៉ូ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក