នៅឆ្នាំ ២០២១ សម្រាប់ព្រឹត្តិការណ៍ប្រកាសអ្នកឈ្នះពាន Ballon d'Or នឹងធ្វើឡើងនៅថ្ងៃទី ២៦ វិច្ឆិកា ខណៈដែលលទ្ធផលបោះឆ្នោតពីស្ថាប័ននានា គឺប្រមូលទុកមុនរយៈពេល ១ ខែ។
សម្រាប់ឆ្នាំនេះ គឺបានកើតឡើងស្រដៀងនឹងឆ្នាំ ២០១៨ ពោលគឺមានការបែកធ្លាយក្រដាសបង្ហាញលទ្ធផលជាមុន ដោយអ្នកឈ្នះ គឺមិនមែនជា Cristiano Ronaldo ឬ Lionel Messi នោះទេ។ បើតាមប្រភពពីគណនី Twitter មួយបានបង្ហោះនូវក្រដាសនៃអ្នកឈ្នះតាមចំណាត់ថ្នាក់ និងលំដាប់ពិន្ទុ ដែលម្ចាស់ពានឆ្នាំនេះ ជា Robert Lewandowski។
តាមការបែកធ្លាយចំណាត់ថ្នាក់កីឡាករនៅ Ballon d'Or 2021 មានដូចខាងក្រោម៖
១) Robert Lewandowski ក្លឹប Bayern Munich ជម្រើសជាតិប៉ូឡូញ
២) Leo Messi ក្លឹប Barcelona+PSG ជម្រើសជាតិអាហ្សង់ទីន
៣) Karim Benzema ក្លឹប Real Madrid ជម្រើសជាតិបារាំង
៤) Mohamed Salah ក្លឹប Liverpool ជម្រើសជាតិអេហ្សីប
៥) Jorginho ក្លឹប Chelsea ជម្រើសជាតិអ៊ីតាលី
៦) Kylian Mbappe ក្លឹប PSG ជម្រើសជាតិបារាំង
៧) N'Golo Kante ក្លឹប Chelsea ជម្រើសជាតិបារាំង
៨) Erling Haaland ក្លឹប Dortmund ជម្រើសជាតិន័រវេស
៩) Cristiano Ronaldo ក្លឹប Juvenuts+Man Utd ជម្រើសជាតិព័រទុយហ្គាល់
១០) Kevin de Bruyne ក្លឹប Man City ជម្រើសជាតិបែលហ្សិក
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក