តំណែងរបស់អ្នកចាត់ការលោក Ole Gunnar Solskjaer មិននឹងននោះទេ នៅរយៈពេលចុងក្រោយ បន្ទាប់ពីដឹកនាំក្រុមទទួលបានលទ្ធផលបរាជ័យជាបន្តបន្ទាប់ ហើយកំពុងលឺដំណឹងថា លោក Antonio Conte ទំនងជានឹងចូលដឹកនាំជំនួស។
តាមពិតទៅកុងត្រារបស់អ្នកចាត់ការវ័យ ៤៨ ឆ្នាំ តាមថាត្រូវផុតនៅចុងខែមិថុនា ឆ្នាំ ២០២៤ ឯណោះ តែខាងក្រុមប្រឹក្សាភិបាលក្លឹប Man Utd កំពុងលៃលកចង់ដកមុនកាលកំណត់ ពោលទុកពេលឲ្យត្រឹម ៣ ប្រកួតទៀត។
បើតាមការចុះផ្សាយរបស់សារព័ត៌មាន TheSun បានឲ្យដឹងថា ក្លឹប Man Utd ប្រសិនចង់ដកតំណែង Ole នៅពេលខាងមុខ ចាំបាច់គឺត្រូវចាយលុយ ៧,៥ លានផោន ដើម្បីបញ្ចប់កុងត្រាមុនកាលកំណត់។ ទំហំនេះគឺស្មើនឹងទំហំថ្លៃឈ្នួលមួយរដូវកាលពេញរបស់ Ole ដែលជាប់ឈ្មោះជាអ្នកចាត់ការស៊ីថ្លៃបំផុតលំដាប់ទី ៥ នៅ PL។ តែយ៉ាងណាក្នុងកិច្ចព្រមព្រៀង ប្រសិនដឹកនាំមិនល្អ គឺក្លឹបអាចមានសិទ្ធដកចោលដូចស្ពៃ ហើយទូទាត់ប្រាក់ផ្តាច់កុងត្រា ទៅតាមការកំណត់។
គួរបញ្ជាក់ថា ៣ ប្រកួតទៀត យើងប្រហែលជាអាចដឹងច្បាស់ថាហើយថា Ole នឹងត្រូវអស់តំណែងឬបែបណា ពោលរង់ចាំមើលការលេងទល់ Spurs, Atalanta និង Man City សិន ពោលគឺមុនដល់ International Break ដើមខែវិច្ឆិកា៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក