Sir Alex ប្រាប់​ថ្នាក់​លើ​ក្លឹប​ហើយ ឲ្យ​យក​ម្នាក់​នេះ ប្រសិន​ត្រូវ​ដក Ole ចេញ​ពី​តំណែង

ដ្បិត​បើ​មាន​បេក្ខភាព​ច្រើន​ ដែល​យើង​លេចលឺ​នៅ​រយៈ​ពេល​ចុង​ក្រោយ ក្នុង​ការ​មក​ត្រៀម​ជំនួស​តំណែង​លោក Ole Gunnar Solskjaer តែ​តាម​ការ​យល់​ឃើញ​និង​ចង់​បាន​របស់​អតីត​គ្រូ​តា​លោក Sir Alex Ferguson គឺ​មើល​ឃើញ​ផ្សេង។

Comp 1635318393

មតិ​ជា​ច្រើន​ចង់​បាន Antonio Conte, Zinedine Zidane ឬ Brendan Rodgers ជា​ដើម​ឲ្យ​មក​ដឹកនាំ United ​បន្ត​ពី​លោក Ole តែ​ទៅ​មើល​អតីត​គ្រូ​សញ្ជាតិ​ស្កុតឡែន បែរ​ជា​ចុច​ឈ្មោះ​គ្រូ​អាហ្សង់ទីន​គឺ Mauricio Pochettino ​ឯ​ណោះ​វិញ។ នេះ​បើ​តាម​សារព័ត៌មាន Daily Star បាន​ចុះ​ផ្សាយ។

GettyImages 1236108715 9f4d

ប្រភព​បាន​ឲ្យ​ដឹង​ថា លោក Sir Alex ហាក់​មាន​ការ​ស្រលាញ់​ពេញ​ចិត្ត​ទៅ​លើ Pochettino ជា​ខ្លាំង ដោយ​គេ​ក៏​ធ្លាប់​ចាយ​ពេល​ដឹកនាំ​ក្លឹប Tottenham នៅ​លីគ​កំពូល​អង់គ្លេស ៥ ឆ្នាំ​ស្រាប់​ផង​ដែរ ដូច្នេះ Sir Alex ជឿជាក់​លើ​បទពិសោធន៍​ដែល​គេ​មាន អាច​យក​មក​ជួយ​ដោះស្រាយ​បញ្ហា​ដែល United កំពុង​ជួប​ប្រទះ។

GettyImages 1235253034

គួរ​បញ្ជាក់​ថា ស្ថានភាព​ដឹកនាំ​របស់​បុរស​វ័យ ៤៩ ឆ្នាំ​នៅ​ក្លឹប PSG ហាក់​មិន​ឃើញ​ជួប​បញ្ហា​អ្វី​នោះ​ទេ ដ្បិត​អី​សុពលភាព​កុងត្រា​ក៏​នៅ​យូរ​ដល់​ចុង​ខែ​មិថុនា ឆ្នាំ ២០២៣ ​ឯ​ណោះ។ ប្រសិន Pochettino ព្រម​ដើរ​ចេញ​មក Old Trafford នោះ​គ្រូ​ថ្មី​នៅ Parc des Prince ក៏​មាន​ភាគរយ​ច្រើន​អាច​ជា Zidane ផង​ដែរ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក