Neymar សរសើរ​មិត្ត​រួម​ក្រុម PSG ម្នាក់​ថា​លេង​ល្អ ដូច​ Xavi និង Iniesta

ខ្សែ​ប្រយុទ្ធ​នៅ​ក្លឹប​ Paris Saint-Germain គឺ​កីឡាករ Neymar Jr បាន​បង្ហាញ​ការ​យល់​ឃើញ​ពី​ឈ្មោះ​មិត្ត​រួម​ក្រុម ដែល​អាច​ប្រដូច​ទៅ​នឹង​សមត្ថភាព​របស់ Xavi Hernandez និង Andres Iniesta។

Neymar Junior

Barcelona+v+Paris+St+Germain+UEFA+Champions+VcRrnzF0Ouhx

នោះ​គឺ​ខ្សែ​បម្រើ Marco Veratti ដែល​សូម្បី​តែ Leo Messi កន្លង​មក ក៏​សរសើរ​គេ​ផង​ដែរ ហើយ​អះអាង​ថា​ក្លឹប Barcelona ក៏​ធ្លាប់​ចង់​ចរចា​ទិញ​យក​កាល​ពី​អតីត​កាល​ដូច​គ្នា។ មក​មើល​ការ​យល់​ឃើញ​របស់ Neymar ​ឯ​ណេះ​វិញ និយាយ​ថា៖ "ខ្ញុំ​មើល​ឃើញ​ថា Veratti គេ​ជា​កីឡាករ​ដ៏​អស្ចារ្យ​មួយ ដើម​ឡើយ​ខ្ញុំ​មិន​ចាប់​អារម្មណ៍​គេ​ទេ តែ​ក្រោយ​មក​ទើប​ដឹង គេ​ជា​ខ្សែ​បម្រើ​ដ៏​ល្អ​ដាច់​គេ​មួយ​ក្នុង​លោក ដូច​ដែល​កាល​ខ្ញុំ​ធ្លាប់​លេង​ជាមួយ Xavi និង Iniesta អ៊ីចឹង​ដែរ"។

595a097b8965f50ca8000001

គួរ​បញ្ជាក់​ថា Marco Verratti បាន​ផ្ទេរ​មក​ចូលរួម​ជាមួយ​ក្លឹប PSG កាល​ពី​រដូវ​ក្តៅ ឆ្នាំ ២០១២ ដោយ​ស្ថិតិ​បង្ហាញ​ខ្លួន​សរុប គេ​រក​បាន ៩ គ្រាប់​និង Assist ៥៨ លើក នៅ​ការ​បង្ហាញ​ខ្លួន ៣៥៣ ប្រកួត។ បច្ចុប្បន្ន​សុពលភាព​កុងត្រា​របស់​គេ​ត្រូវ​ផុត​នៅ​ចុង​ខែ​មិថុនា ឆ្នាំ ២០២៤ ​ឯ​ណោះ ដែល​គេ​អាច​មាន​តម្លៃ​ខ្លួន​ល្បាក់ ៥៥ លាន​អឺរ៉ូ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក