អត្ថបទនេះ សម្រាប់មនុស្សស្រីជាពិសេស ឬបុរសៗក៏គួរតែដឹងដែរ ដើម្បីងាយតាមដានសុខភាពមនុស្សស្រីជាទីស្រលាញ់របស់យើងម្នាក់ៗ។ ខាងក្រោមបង្ហាញពីសញ្ញាងាយៗ ៥ អាចឲ្យអ្នកដឹងថា តម្រងនោមឬក្រលៀនរបស់អ្នកកំពុងមានសភាពខ្សោយ ដែលគួរប្រុងប្រយ័ត្ន ឬប្រញាប់ទៅពិនិត្យជាមួយគ្រូពេទ្យជាបន្ទាន់៖
៥) នោមច្រើន
ជាសញ្ញាងាយនឹងចាប់អារម្មណ៍មួយ ដោយជាធម្មតាពេលមុខងារតម្រងនោមមិនល្អ នោះអ្នកនឹងត្រូវការនោមច្រើន តែការនោមតិចតួចពេកវាក៏អាចជាអាការៈព្រមានដូចគ្នា។ លើសពីនេះ ការផ្លាស់ប្តូរពណ៌ទឹកនោម ក៏ជាសញ្ញាដែលត្រូវប្រយ័ត្នផងដែរ។
៤) ខ្លាចត្រជាក់
ប្រសិនសីតុណ្ហភាពនៅក្នុងបន្ទប់ ឬខាងក្រៅ មើលទៅធម្មតា តែអ្នកបែរជាមានអារម្មណ៍ថាត្រជាក់ ចង់គ្រុន ចង់ផ្តាសាយជាញឹកញាប់ នោះវាក៏ជារោគសញ្ញាមួយផងដែរ ពាក់ព័ន្ធនឹងបញ្ហាខ្សោយតម្រងនោម។
៣) ជ្រុះសក់ច្រើន
ការជ្រុះសក់ជារឿងដែលនារីៗមិនអាចជៀសបាន តែប្រសិនជ្រុះច្រើន ហើយសឹងតែគ្រប់ពេល ដោយមិនមានបែងចែកខែរងា ខែក្តៅ នោះក៏ជាសញ្ញាព្រមានចំៗមួយផងដែរ ពីបញ្ហាតម្រងនោម។
២) រង្វង់ភ្នែកខ្មៅ ភ្នែកហើម
ការគេងមិនលក់ អាចជាមូលហេតុនាំឲ្យរង្វង់ភ្នែកខ្មៅ ឬហើមក្រោមភ្នែក។ ទោះជាយ៉ាងណា ប្រសិនអ្នកគិតថាខ្លួនឯងគេងបានគ្រប់គ្រាន់ហើយ ៧-៨ ម៉ោងដូចគេហើយ តែនៅមានអាការៈទាំងនោះបង្ហាញចេញមក វាគឺជាសញ្ញាមិនល្អឡើយ នេះបង្ហាញច្បាស់ថា រាងកាយបញ្ចេញជាតិពុលមិនបានល្អ ក៏មកពីតម្រងនោមដំណើរការខុសប្រក្រតីផងដែរ។
១) ការមករដូវមិនទៀងទាត់
ការមករដូវទៀងទាត់ អាចបង្ហាញច្បាស់ពីដំណើរការសុខភាពល្អរបស់ស្រ្តី។ ផ្ទុយទៅវិញ បើតម្រងនោមអ្នកខ្សោយ នោះការមករដូវនេះ នឹងបណ្តាលឲ្យក្លាយទៅជាភាពមិនទៀងទាត់ ហើយរមែងជួបអាការៈឈឺត្រង់ផ្នែកពោះខាងក្រោម វិលមុខ និងសភាពជើងរាងខ្សោយៗមិនសូវរឹងមាំជាដើម។ សរុបជារួមមក បើស្រ្តីដែលបានអានចប់ហើយ ពុំបានជួបអាការៈទាំង ៥ ខាងលើទេ នោះយើងសូមចូលរួមអបអរ គឺអ្នកមានតម្រងនោមនៅដំណើរការល្អណាស់៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក