L’Equipe រើស​ ៣ រូប​នេះ​សង្ឃឹម​ខ្ពស់​នឹង​លើក​ពាន Ballon d’Or មាន Messi តែ​អត់ Ronaldo

ពាន​រង្វាន់ Ballon d'Or ដែល​រៀបចំ​ដោយ​ស្ថាប័ន France Football កន្លង​ទៅ​យើង​បាន​ដឹង​រួច​មក​ហើយ នូវ​បេក្ខភាព ៣០ រូប​ចុងក្រោយ។ យ៉ាង​ណា​ថ្មីៗ​នេះ​សារព័ត៌មាន​បារាំង L'Equipe ក៏​បាន​ធ្វើ​ការ​ជ្រើសរើស​នៅ​កីឡាករ ៥ រូប​ដែល​ខ្លួន​គិត​ថា​សក្តិសម​នឹង​លើក​ពាន​រង្វាន់​ឯកត្តជន​ប្រចាំ​ឆ្នាំ ២០២១។

1079941922_0_0_2048_1153_1920x0_80_0_0_b7d34b91114659c4d3fab0f05e441868

ពួក​គេ​បាន​ដក​ឈ្មោះ Neymar, Kylian Mbappe និង N'Golo Kante ជា​ដើម ហើយ​អ្នក​ទាំង ៥ នោះ បែរ​​ជា​មាន Cristiano Ronaldo, Lionel Messi, Robert Lewandowski, Jorginho និង Karim Benzema។

ដោយឡែក​នៅ Top 3 ប្រភព​បាន​ធីប​ចោល​ឈ្មោះ Ronaldo និង Jorginho ពោល​សល់​តែ Messi, Lewandowski និង Benzema តែ​ប៉ុណ្ណោះ ហើយ​ជឿ​ថា​ក្នុង​ចំណោម​ពួក​គេ​ទាំង ៣ នឹង​មាន​មួយ​អាច​ឈ្នះ​ពាន។

Robert Lewandowski Lionel Messi Cristiano Ronaldo Jorginho_3qxybc8pd6s5zrua5vu2two5

49064489 0 Image A 25_1634026219642

គួរ​បញ្ជាក់​ថា នេះ​គ្រាន់​តែ​ជា​ការ​ទស្សន៍ទាយ​ទុក​ជា​មុន​នៃ​ស្ថាប័ន​សារព័ត៌មាន​ធំ​មួយ​ប៉ុណ្ណោះ ដោយ​វា​មិនមែន​ជា​ការ​សម្រេច​ផ្លូវការ​នោះ​ឡើយ។ ការ​បោះឆ្នោត​នឹង​ធ្វើ​ឡើង​នៅ​ពេល​ខាង​មុខ ដោយ​ប្រើប្រាស់​សំឡេង​ជា​រួម​របស់​អ្នក​កាសែត​ទូទាំង​សកលលោក មក​ដាក់​ពិន្ទុ ហើយ​សម្រេច​យក​ ១០ រូប​ចុង​ក្រោយ ៣ រូប​ចុង​ក្រោយ និង​ឈ្នះ​ចុង​ក្រោយ​នៅ​ខែ​ធ្នូ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក