រក​ឃើញ​ក្រុម​ទី ២ ឈោង​បាន​កៅអី​ផ្លូវការ​ World Cup ជាមួយ​ស្ថិតិ​លេង​ឈ្នះ​ ១០០ ភាគរយ

ការ​ប្រកួត​ព្រឹត្តិការណ៍ FIFA World Cup 2022 ប្រសិន​យើង​មិន​រាប់​ក្រុម​ដែល​ធ្វើ​ជា​ម្ចាស់ផ្ទះ គឺ​កាតា គិត​មក​ទល់​ពេល​នេះ​មាន​ក្រុម​ចំនួន ២ ហើយ ដែល​បាន​ឆ្លង​ផុត​វគ្គ​ជម្រុះ និង​ទទួល​បាន​កៅអី​ស្វ័យប្រវត្តិ​មក​កាន់​ប្រកួត​ផ្លូវការ ដ្បិត​ការ​ប្រកួត​វគ្គ​ជម្រុះ​បឋម​នៅ​សល់ ២ ជុំ​ទៀត​ក្តី។

SERPIrt1nmKb_sF2zdjyLyaaw_1440x960

ដំបូង​ឡើយ​នៅ​ថ្ងៃ​ទី ១១ ​តុលា យើង​រក​ឃើញ​ក្រុម​ជម្រើស​ជាតិ​អាល្លឺម៉ង់​ជា​ក្រុម​ដំបូង ក្រោយ​មាន​ពិន្ទុ​វ៉ា​ដាច់​គេ​នៅ​ពូល J ប្រចាំ​វគ្គ​ជម្រុះ​បឋម​ក្នុង​ពូល ​នៅ​តំបន់​អឺរ៉ុប។ ឥឡូវ​យើង​រក​បាន​ក្រុម​មួយ​ផ្សេង​ទៀត​នៅ​ពូល F នោះ​គឺ​ដាណឺម៉ាក ដែល​ពួក​គេ​លេង ៨ ប្រកួត មិន​ទាន់​ស្គាល់​ពាក្យ​ថា ចាញ់ និង​ស្មើ ពោល​មាន​ស្ថិតិ​ឈ្នះ ១០០ ភាគរយ។

74ca9583a49f1e9e3339666f020e5fb2

ដាណឺម៉ាក មាន ២៤ ពិន្ទុ​ពេញ ក្រោយ​ឆ្លង​កាត់ ៨ ប្រកួត ខណៈ​សល់ ២ ប្រកួត​ចុង​ក្រោយ​ផ្សេង​ទៀត​គឺ​ត្រូវ​ប៉ះ​កោះ​ហ្វារ៉ូ និង​ស្កុតឡែន បើ​បន្ត​ឈ្នះ​ទាំង ២ ប្រកួត​នោះ​ទៀត វា​នឹង​ក្លាយ​ជា​កំណត់ត្រា​ថ្មី​មួយ​ហើយ​សម្រាប់​ជម្រើស​ជាតិ​ដាណឺម៉ាក។

World Cup   UEFA Qualifiers   Group F   Denmark V Austria

បញ្ជាក់​ថា នៅ​តំបន់​អឺរ៉ុប គឺ​យើង​នឹង​សម្រេច​រក​ឃើញ​ក្រុម​ជា​ច្រើន​ដែល​ត្រូវ​ឡើង​មក​ត្រឹម​ពាក់​កណ្តាល​ខែ​វិច្ឆិកា​ខាង​មុខ​នេះ​ហើយ ខណៈ​នៅ​ទ្វីប​ផ្សេង​ទៀត​ដូច​ជា​អាស៊ី អាមេរិក​ឡាទីន និង​អូសេអានី​ជា​ដើម នឹង​ឃើញ​លទ្ធផល​ជា​បន្តបន្ទាប់។ ការ​ប្រកួត​ផ្លូវការ FIFA World Cup 2022 នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ២១ វិច្ឆិកា ដល់​ថ្ងៃ​ទី ១៨ ធ្នូ នា​ឆ្នាំ​ក្រោយ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក