បើសួរថា តើ Cristiano Ronaldo ស្រលាញ់គ្រាប់បាល់ណាមួយជាងគេ ក្នុងចំណោមគ្រាប់បាល់ជិត ៨០០ គ្រាប់នៅអាជីពជាកីឡាករ? ជឿថា អ្នកគាំទ្រក៏បានដឹងហើយដែរ ព្រោះសាមីខ្លួនផ្ទាល់លើកឡើងថា ជាបាល់ផ្កាប់ចាន ឬ Overhead Kick កាលប្រកួតរវាងក្លឹប Real Madrid ទល់ Juventus កាលពីប៉ុន្មានឆ្នាំមុន។
នោះគឺនៅនាទី ៦៨ ក្រោយ CR7 រកបាន Hat-Trick លោកក៏បន្តសកម្មភាពនៃការរកគ្រាប់បាល់បន្ថែមទៀត ហើយ Ronaldo គេបានគ្រប់គ្រងបាល់ដែលក្រុសចូលក្នុងប្រអប់ បន្ទាប់មកកំឡុងពេលបាល់បម្រុងនឹងធ្លាក់ចុះ លោកក៏សម្រេចហក់ផ្កាប់ចាន រួចបាល់ក៏លោតបម្រុងនឹងចូលទី តែត្រូវបានអ្នកចាំទីក្រុមលុចហ្សំបួរទះចេញ។
សារនេះនរណាក៏ថាដែរ បើបាល់ហ្នឹងចូល គឺ Ronaldo ដឹងតែស្រលាញ់ផុតលេខហើយ ព្រោះទាំងបច្ចេកទេសនៃការទទួលយកបាល់ក្រុសចូល និងការផ្កាប់ចានស៊ុត គឺល្អជាងមុនឆ្ងាយ គ្រាន់តែមិនសំណាងតែប៉ុណ្ណោះ៕
ទស្សនាវីដេអូខាងក្រោម៖