កីឡាករ Benjamin Mendy កីឡាកររបស់ក្លិប Manchester City ត្រូវបានចៅក្រមនៅសវនាការនៅតុលាការ Chester Crown Court បដិសេធមិនឲ្យនៅក្រៅឃុំ។
ដូចដែលបានរាយការណ៍ដោយសារព័ត៌មាន Manchester Evening News កីឡាករវ័យ ២៧ ឆ្នាំរូបនេះត្រូវបានបដិសេធមិនឱ្យនៅក្រៅឃុំនៅសវនាការក្រោយបិទទ្វារកាលពីថ្ងៃចន្ទ។ បុរសជនជាតិបារាំងរូបនេះត្រូវបានចោទប្រកាន់ពីបទរំលោភចំនួន ៤ ករណី និងបទរំលោភបំពានផ្លូវភេទហើយត្រូវបានបញ្ជូនទៅឃុំឃាំងចាប់តាំងពីការបង្ហាញខ្លួនជាលើកដំបូងនៅតុលាការនៅថ្ងៃទី ២៧ ខែសីហា។
សវនាការនៅថ្ងៃនេះដែលមិនរាប់បញ្ចូលសមាជិកសារព័ត៌មាន និងសាធារណៈជនគឺជាលើកទីបីហើយ ដែលក្រុមមេធាវីរបស់Mendy បានដាក់ពាក្យសុំនៅក្រៅឃុំ។ទោះយ៉ាងណា មន្រ្តីតុលាការក្រោយមកបានបញ្ជាក់ថាចៅក្រម Patrick Thompson បានបដិសេធមិនសុំនៅក្រៅឃុំ។ Mendy ត្រូវបានចោទប្រកាន់រួមជាមួយបុរសម្នាក់ទៀតដោយសហមេធាវីចុងចោទឈ្មោះ Louis Saha Matturie កំពុងជាប់ឃុំផងដែរ។
សវនាការលើសំណុំរឿងនេះនឹងត្រូវធ្វើឡើងនៅថ្ងៃទី ២៤ ខែមករាឆ្នាំ ២០២១ ដោយមានរយៈពេលប៉ាន់ស្មានពីរសប្តាហ៍កន្លះ។ Mendy បានចុះកុងត្រាជាមួយ Manchester City ពី Monaco ក្នុងឆ្នាំ ២០១៧ និងជាផ្នែកមួយនៃក្រុមជម្រើសជាតិបារាំងដែលលើកពាន World Cup ឆ្នាំ ២០១៨ ហើយបច្ចុប្បន្ន! គាត់មិនបានបង្ហាញខ្លួនឱ្យ Manchester City នោះទេ។
ចាប់តាំងពីពេលនោះមក! គាត់ត្រូវបានក្លឹបព្យួរការងាររង់ចាំលទ្ធផលនៃការស៊ើបអង្កេត។ គាត់បដិសេធយ៉ាងដាច់អហង្ការចំពោះការចោទប្រកាន់ទាំងអស់៕
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក