Wijnaldum បង្ហាញ​ការ​សោកស្តាយ​រឿង​មួយ ក្រោយ​ផ្ទេរ​មក​ក្លឹប​សេដ្ឋី​ PSG

Georginio Wijnaldum កំពុង​លេង​នៅ Liverpool សុខៗ​ស្រាប់​តែ​ប្រកាស​ផ្ទេរ​មក​ក្លឹប Paris Saint-Germain ទាំង​ដែល​ដើម​ឡើយ គេ​អាច​ជា​នឹង​ផ្ទេរ​ទៅ​ក្លឹប Barcelona ទេ តែ​គ្រប់​យ៉ាង​អាច​ពាក់ព័ន្ធ​នឹង​រឿង​លុយ​ជា​ធំ។

Georginio Wijnaldum Paris Saint Germain

យ៉ាង​ណា​ការ​ផ្ទេរ​មក​ក្លឹប​ថ្មី ក្នុង​ទីក្រុង​ប៉ារីស​នៅ​រដូវ​កាល ២០២១/២២ សម្រាប់​កីឡាករ​សញ្ជាតិ​ហូឡង់ មិន​ទទួល​បាន​ពេលវេលា​លេង​គ្រប់គ្រាន់​នោះ​ទេ ពោល​បាន​ត្រឹម​កីឡាករ​បម្រុង និង​ខ្លះ​ទៅ​លេង​មិន​ពេញ​ម៉ោង​ថែម​ទៀត ដោយ​គិត​មក​ទល់​ពេល​នេះ​ទើប​បាន ៥០០ នាទី ខណៈ​កីឡាករ​សកម្ម​គឺ​ចូល​ល្បាក់​ជិត ១ ០០០ នាទី។

0_GettyImages 1337152471

ជាមួយ​ការ​ខកខាន​ពេលវេលា​ឈរ​ជើង​លើ​ទីលាន​សារ​នេះ ក៏​ត្រូវ​បាន Wijnaldum និយាយ​ប្រាប់​សារព័ត៌មាន NOS កន្លង​ទៅ​ថា៖ "ខ្ញុំ​មិន​អាច​និយាយ​ថា វា​ពេញលេញ​នឹង​រីករាយ​នោះ​ទេ ជាមួយ​ស្ថានភាព​បែប​នេះ ព្រោះ​វា​ជា​អ្វី​ដែល​ខ្ញុំ​មិន​ចង់​ទទួល​បាន តែ​វា​គឺ​ជា​បាល់ទាត់ ខ្ញុំ​ជា​អ្នក​ប្រយុទ្ធ ខ្ញុំ​បន្ត​ឈរ​លើ​ភាព​វិជ្ជមាន និង​ខិតខំ​ដើម្បី​ដោះស្រាយ​ជាមួយ​វា"។

ហ្ហ្

លោក​បន្ត៖ "យ៉ាង​ណា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ ខ្ញុំ​ទទួល​បាន​ពេលវេលា​លេង​ច្រើន​ណាស់ ហើយ​ក៏​តែងតែ​ត្រៀម​ខ្លួន​សម្រាប់​ប្រកួត តែ​នេះ​វា​ខុស​ពី​អ្វី​ដែល​ខ្ញុំ​គិត​ជាមួយ PSG និយាយ​ទៅ​វា​ពិត​ជា​លំបាក​ខ្លាំង"៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក