ក្លឹបហង្សក្រហម Liverpool ត្រូវបានគេរាយការណ៍ថា កំពុងចាប់អារម្មណ៍លើការចង់បានកីឡាករត្រៀមផុតកុងត្រានៅទឹកដី Camp Nou ដែលរយៈពេលចុងក្រោយនេះ សូម្បីតែក្លឹបត្រកូល Manchester ទាំងពីរ ក៏ស្ថិតក្នុងការចរចាដែរ។
បើតាមរបាយការណ៍ពី TEAMtalk ចុះផ្សាយថា នាយកជាន់ខ្ពស់ក្លឹប Liverpool លោកMichael Edwards បានរៀបចំសំណើក្នុងការចរចា យក Ousmane Dembele ចេញពី Barcelona ហើយ ខណៈដែលសុពលភាពកុងត្រារបស់កីឡាករបារាំង ត្រូវផុតនៅបញ្ចប់រដូវកាល។
នេះមានន័យថា បណ្តាក្លឹបចង់បាន អាចបើកការចរចាជាលក្ខណៈ Pre-Contract ត្រឹមខែមករា ឆ្នាំ ២០២២ ខាងមុខបាន។
គួរបញ្ជាក់ថា សម្រាប់ Liverpool ការដែលយក Dembele គឺជាផ្លូវក្រោយទុកស្រកួរខ្លាចបាត់បង់ Mohamed Salah។ រីឯ City យក Dembele មកជំនួស Sergio Aguero ហើយ Man Utd ក៏មើលឃើញថា គេអាចលេងបានល្អនៅតំណែងស្លាបប្រយុទ្ធខាងស្តាំ ទុកគាំទ្រដល់ Ronaldo។ រំឭកស្ថិតិរបស់គេជាមួយ Barcelona សម្រាប់ខ្សែប្រយុទ្ធវ័យ ២៤ ឆ្នាំ គេរកបាន ៣០ គ្រាប់និង Assist ២១ លើក នៅការបង្ហាញខ្លួនសរុប ១១៨ ប្រកួត៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក