អ្នកចាត់ការជនជាតិអ៊ីតាលី Roberto Mancini បានបញ្ជាក់ថា Jorginho សមនឹងទទួលបានពានរង្វាន់ Ballon d’Or លើកនេះ។ លោកនិយាយបែបនេះ បន្ទាប់ពីកីឡាករសញ្ជាតិអ៊ីតាលីបានជួយឲ្យក្រុមតោខៀវ Chelsea ឈ្នះពានរង្វាន់ UCL និងជួយអ៊ីតាលីក្លាយជាជើងឯកអឺរ៉ុប។
Jorginho ស្ថិតក្នុងចំណោមកីឡាករអ៊ីតាលីនៅក្នុងបញ្ជីចុងក្រោយនៃពានរង្វាន់ Ballon d'Or ទាំង ៣០ រួមមាន Nicola Barella, Gianluigi Donnarumma, Leonardo Bonucci និង Giorgio Chiellini ។ លោក Mancini បានបដិសេធមិនទទួលយកកិត្តិនាមចំពោះភាពជោគជ័យរបស់កីឡាករក្នុងការជាប់ឈ្មោះក្នុងបញ្ជីបេក្ខភាព ៣០ នាក់ចុងក្រោយ។
លោក Mancini បានប្រាប់គេហទំព័រ UEFA ថា៖“ ពួកគេជាកីឡាករល្អហើយ ជាការពិត! ពួកគេមិននៅទីនោះទេព្រោះតែខ្ញុំ។ ខ្ញុំគិតថា Jorginho គួរតែជាអ្នកដែលឈ្នះ Ballon d’Or ហើយគាត់ពិតជាសមនឹងទទួលបាន។ វាពិតជាចំលែកដែលគាត់មិនមែនជាម្ចាស់ពានរង្វាន់ Ballon d’Or លើកនេះ” ។
Jorginho មានឈ្មោះប្រកួតប្រជែងជាមួយកីឡាករល្អៗដទៃទៀតជាច្រើនទៀតដែលត្រូវបានគេចាត់ទុកថាជាជម្រើសល្អ។ បញ្ជីឈ្មោះអ្នកឈ្នះ Ballon d'Or ចំនួន ៣០ នាក់ចុងក្រោយត្រូវបានបង្ហាញ។ ហើយមានឈ្មោះខ្លះដែលយើងរំពឹងថានឹងមាននៅក្នុងនោះ។ ម្ចាស់ពានរង្វាន់ Ballon d’Or ពីរនាក់ច្រើនបំផុតក្នុងប្រវត្តិសាស្ត្រគឺ Cristiano Ronaldo និង Lionel Messi ក៏ស្ថិតនៅក្នុងបញ្ជី៣០នាក់វគ្គផ្តាច់ព្រ័ត្រផងដែរ។
កីឡាករ Robert Lewandowski របស់ក្លឹប Bayern Munich មានឱកាសឈ្នះពានរង្វាន់ Ballon d'Or លើកដំបូងរបស់គាត់ បន្ទាប់ពីពានរង្វាន់នេះមិនត្រូវបានរៀបចំសម្រាប់រដូវកាលមុន នៅពេលដែលគាត់បានឈ្នះពានរង្វាន់កីឡាករឆ្នើមប្រចាំឆ្នាំរបស់ FIFA ។ Karim Benzema ក៏បានទាក់ទាញការចាប់អារម្មណ៍ផងដែរដោយសារកីឡាកររូបនេះស្ថិតក្នុងទម្រង់លេងល្អបំផុតរបស់គាត់ក្នុងរដូវកាលទាំងពីរនេះ ហើយទើបឈ្នះពាន UEFA Nation League។
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក