ឃើញ​លេង​ល្អ​ដែរ តែ​ Ole មិន​សូវ​ប្រើ ឥឡូវ Juve សុំ​ចូល​ខ្ចី​ជើង​ម្នាក់​នេះ​ហើយ

ក្លឹប​សេះ​បង្កង់ Juventus ត្រូវ​បាន​គេ​រាយការណ៍​ថា កំពុង​ចាប់​អារម្មណ៍​លើ​ការ​ខ្ចី​ជើង​ខ្សែ​បម្រើ​នៅ​ក្លឹប Man Utd នា​ទីផ្សារ​ដោះដូរ​រដូវ​រងា​ខាង​មុខ បន្ទាប់​ពី​ឃើញ​អ្នកចាត់ការ​លោក Ole Gunnar Solskjaer ​មិន​សូវ​ផ្តល់​ពេលវេលា​លេង​គ្រប់គ្រាន់​សម្រាប់​គេ​ផង​នោះ។

RTX2AWPG 1024x684

Donny Van De Beek Manchester United 2020 21_1tyx8v4k

នោះ​គឺ​កីឡាករ​ហូឡង់ Donnny van de Beek ដែល​លេចលឺ​ថា​អាច​ជា​ចង់​ចែក​ផ្លូវ​នៅ​ខែ​មករា​ខាង​មុខ តែ​យ៉ាង​ណា​តាម​ដំណឹង​ចុងក្រោយ​ក្លឹប​សេះ​បង្កង់ កំពុង​ត្រៀម​ឯកសារ​ចូល​ទៅ​ចែចូវ​បុរស​វ័យ ២៤ ឆ្នាំ​ចេញ​ពី Old Trafford ហើយ តែ​ដំណាក់កាល​ស្ទាបស្ទង់​សមត្ថភាព​ដំបូង គឺ​ពួក​គេ​យក​មក​ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​សិន។

តាម​ពិត​ទៅ​ក្រៅ​ពី Juventus ក៏​មាន​ក្លឹប​ផ្សេង​ឯ​ទៀត​ដែរ ដែល​ចាប់​អារម្មណ៍​លើ Van de Beek តួ​យ៉ាង​គឺ Everton និង Newcastle United។ នេះ​បើ​តាម​អ្នក​សារព័ត៌មាន​លោក Nicolo Schira បាន​លើក​ឡើង។

Donny Van De Beek Manchester United 2020_1g1teligabr

រំឭក​ថា Van de Beek សល់​សុពលភាព​កុងត្រា​ជាមួយ​ក្លឹប​ម្ចាស់ដី Old Trafford ដល់​ចុង​ខែ​មិថុនា ឆ្នាំ ២០២៥ ​ឯ​ណោះ។ យ៉ាង​ណា​មក​ទល់​ពេល​ចុង​ក្រោយ គេ​នៅ​តែ​មិន​ស្ថិត​ក្នុង​ជម្រើស​ដំបូង​ដ៏​សកម្ម​របស់​ក្រុម បើ​ទៅ​មើល​ហាងឆេង​ថ្លៃ​ខ្លួន​របស់​គេ​វិញ គឺ​ថ្លៃ​ល្បាក់​ ៣៥ លាន​អឺរ៉ូ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក