បច្ចុប្បន្ន Harry Maguire គឺជាបញ្ហាចោទមួយហើយសម្រាប់លោក Ole Gunnar Solskjaer នៅតំបន់ការពារ ឥឡូវមកដាក់បន្ទុកបន្ថែមទៀត ក្រោយដៃគូសំខាន់ បានជួបបញ្ហារបួសកំឡុងការលេងឲ្យជម្រើសជាតិបារាំង ទល់អេស្ប៉ាញកាលពីយប់មិញ។
តែយ៉ាងណាគេជឿថា ស្ថានភាពនេះ នឹងមិនអាចឲ្យ Varane អាចមកជួយ United ប្រកួតចុងសប្តាហ៍ខាងមុខបានឡើយ ពោលនឹងដាក់សម្ពាធឲ្យលោក Ole បន្ថែមទៀត ព្រោះទំនងត្រូវអត់ទាំង Varane និង Maguire នៅប្រកួតទល់ Leicester នាចុងសប្តាហ៍ ថ្ងៃទី ១៦ តុលា។ ដូច្នេះជម្រើសដែលនៅសល់សម្រាប់ Ole គឺមានតែដាក់ Victor Lindelof និង Eric Bailly តែដូចដឹងហើយគឺពួកគេមិនជារឹង ដូចអ្នកទាំងពីរខាងលើឡើយ។
គួររំឭកថា បច្ចុប្បន្ននៅ Premier League ក្លឹបបិសាចក្រហម Man Utd កំពុងមាន ១៤ ពិន្ទុចាញ់ក្រុមកំពូលតារាង ២ ពិន្ទុ។ បន្ទាប់ពីភារកិច្ចលេងទល់ Leicester ចុងសប្តាហ៍នេះ បន្តទៅពាក់កណ្តាលសប្តាហ៍ក្រោយមួយទៀតគឺពួកគេត្រូវជួប Atalanta នៅ UCL ជុំទី ៣៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក