តើម្ចាស់ក្លឹបនៅអង់គ្លេសណាមួយ ដែលមានទ្រព្យសម្បត្តិច្រើនដាច់គេនៅពេលបច្ចុប្បន្ននេះ? ចម្លើយប្រាកដជាប្រែប្រួលខុសពីពេលមុន ជាពិសេសក្រោយ ក្លឹប Newcastle United បានចាត់តាំងម្ចាស់ថ្មី ដែលជាសម្ព័ន្ធនៃក្រុមហ៊ុនយក្សរបស់ប្រទេសអារ៉ាប៊ីសាអូឌីត។
ដោយឡែកដ្បិតបើយើងឃើញក្លឹបដទៃដូចជា Man Utd និង Liverpool ជាដើម ដែលបង្ហាញទម្រង់លេងល្អនិងមានការចាយវាយរាងក្រាស់ក្រែលដែរនោះ ប៉ុន្តែទៅមើលទ្រព្យសម្បត្តិរបស់ម្ចាស់ក្លឹបគឺមិនជាមានខ្លាំងប៉ុន្មានទេ បើធៀបនឹងម្ចាស់ក្លឹបទាំង ៥ ខាងក្រោម៖
៥) លោក Guo Guanchang ម្ចាស់ក្លឹប Wolves មានទ្រព្យ ៥,២ ពាន់លានផោន
៤) លោក Stan Kroenke ម្ចាស់ក្លឹប Arsenal មានទ្រព្យ ៦,៨ ពាន់លានផោន
៣) លោក Roman Abramovich ម្ចាស់ក្លឹប Chelsea មានទ្រព្យ ១០,៥ ពាន់លានផោន
២) លោក Sheikh Mansour ម្ចាស់ក្លឹប Man City មានទ្រព្យ ២១ ពាន់លានផោន
១) សម្ព័ន្ធ Saudi Arabia PIF ម្ចាស់ក្លឹប Newcastle United មានទ្រព្យ ៣២០ ពាន់លានផោន
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក