លោក Robbie Savage បានបង្ហាញការយល់ឃើញ អំពីអ្វីដែលអាចរុញឲ្យ Cristiano Ronaldo ក្លាយឈ្មោះជាកីឡាករល្អបំផុតក្នុងលោក បើនិយាយអំពីការប្រៀបធៀបរវាង Ronaldo-Messi នៅរដូវកាល ២០២១/២២។
នោះគឺកំឡុងពេលដែលការផ្ទេរមកក្លឹបថ្មី Man Utd របស់កីឡាករព័រទុយហ្គាល់ និងការផ្ទេរមកក្លឹប PSG របស់កីឡាករអាហ្សង់ទីន ប្រសិនណា CR7 អាចរកបានគ្រាប់បាល់ច្រើននៅលីគកំពូល ហើយ M30 មិនអាចធ្វើបានល្អ នោះជាការពិតវាគ្មានអ្វីត្រូវនិយាយទៀតឡើយ ប្រាកដណាស់ដែល Ronaldo នឹងល្អជាងហើយ។
ប្រាប់ William Hill លោក Savage ថា៖ "ខ្ញុំគិតថាការប្រជែងនៅរដូវកាលនេះ សម្រាប់ខ្ញុំ Ronaldo គាត់នឹងអាចបំពាក់មកុដក្លាយជាកីឡាករល្អដាច់គេ ព្រោះការដែល Messi បានចាប់ផ្តើមនៅ PSG គាត់ធ្វើមិនសូវបានល្អទាល់តែសោះ មានទាំងការជួបបញ្ហារបួសហើយសម្រាប់ Ronaldo ដែលគាត់ធ្លាប់ជោគជ័យនៅអេស្ប៉ាញ ឥឡូវមកលេងនៅ PL ប្រសិនគាត់អាចរកបាន ២០ គ្រាប់ ហើយ Messi បន្តជួបបញ្ហា នោះគឺ Ronaldo ល្អដាច់គេ គឺជាការពិតណាស់"។
គួររំឭកឲ្យដឹងដែរថា Ronaldo នៅរដូវកាលថ្មី ២០២១/២២ រាប់គ្រប់ការប្រកួតជាមួយក្លឹប Man Utd លោកអាចរកបាន ៥ គ្រាប់ហើយ ខណៈ Messi ជាមួយ PSG ទើបរកបានតែ ១ គ្រាប់ប៉ុណ្ណោះ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក