Man United ស្ថិតក្នុងចំណោមក្លឹបមួយចំនួននៅ Premier League ដែលបានបញ្ចុះបញ្ចូលឱ្យបញ្ឈប់ក្រុម Newcastle United ពីការកាន់កាប់ដោយមូលនិធិវិនិយោគសាធារណៈអារ៉ាប៊ីសាអូឌីត (PIF) នេះបើយោងតាម Daily Mail ។
បិសាចក្រហម Man Utd ក្រុមហង្សក្រហម Liverpool កាំភ្លើងធំ Arsenal និង Tottenham Hotspur មិនសប្បាយចិត្តនិងរារាំងការកាន់កាប់នេះហើយព្យាយាមបញ្ឈប់កិច្ចព្រមព្រៀងនេះឱ្យកើតឡើងទៀតផង។
ប៉ុន្តែការប៉ុនប៉ងរបស់ពួកគេគឺគ្មានប្រយោជន៍ទេ ខណៈដែលគណៈកម្មាធិការក្របខ័ណ្ឌ Premier League បានបដិសេធមិនព្រមផ្លាស់ប្តូរ និងដាក់ទណ្ឌកម្មលើការកាន់កាប់នេះ។
ក្លឹប PL ទាំង ១៩ ត្រូវបានគេនិយាយថាមានការខឹងសម្បាយ៉ាងខ្លាំង ចំពោះកិច្ចព្រមព្រៀងនេះហើយទាមទារឱ្យមានកិច្ចប្រជុំជាមួយស្ថាប័ន PL ដើម្បីសួរថាហេតុអ្វីបានជាបណ្ដោយឱ្យការកាន់កាប់របស់មហាសេដ្ឋីអារ៉ាប់រូបនេះកើតឡើងបាន។
ម្ចាស់ថ្មីរបស់ Newcastle បានក្លាយជាម្ចាស់ក្លិបបាល់ទាត់ដែលមានជាងគេបំផុតនៅ PL នាពេលបច្ចុប្បន្ន ហើយត្រូវបានគេរាយការណ៍ថាមានបំណងចំណាយរហូតដល់ ២០០ លានផោននៅក្នុងទីផ្សារដោះដូររដូវរងា(ខែមករា)។
The Magpies ក៏កំពុងសម្លឹងមើលកីឡាកររបស់ Man United ពីរបីនាក់ផងដែរដោយមានទាំង Jesse Lingard និង Anthony Martial ត្រូវបានគេរាយការណ៍នៅលើរ៉ាដារបស់ពួកគេ៕
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក